ប្រិយមិត្តប្រាកដជាធ្លាប់បានដឹង និងស្គាល់រួចមកហើយនូវតារាស្រីមួយរូប គឺកញ្ញា អាណារ៉ូស ហៅ រ៉ូស ដែលនាងធ្លាប់ត្រូវបានផ្ទុះវីដេអូសម្តែងក្នុងឈុតឆា កស្រើ បស្រា លជាមួយនឹងតារាប្រុសម្នាក់។
ចាប់តាំងពីបែ កធ្លា យវីដេអូនោះ ក៏ដូចជាមានការរិះគន់យ៉ាងចាស់ដៃទៅលើការសម្តែងក្នុងឈុតឆាកឱ បថើ បគ្នាហួសពីអ្វីដែលអ្នកទស្សនាចង់បាន។
បន្ទាប់ពីរឿងរ៉ាវនោះបានស្ងាត់ទៅវិញ កញ្ញា រ៉ូស ចាប់ផ្តើមត្រូវបានគេស្គាល់ច្រើនទាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាក្នុងបណ្តាញសង្គម Tik Tok ផងដែរ
ខណៈពេលដែលគេឃើញនាងចាប់ផ្តើមមានទំនាក់ទំនងល្អៗជាមួយនឹងលោក អ៊ឹម ជីវ៉ា ក៏ដូចជាមិត្តអ្នកសិល្បៈមួយចំនួនផ្សេងទៀត។
ស្រាប់តែមួយរយៈចុងក្រោយមកនេះគេឃើញកញ្ញា រ៉ូស ជាមួយនឹងលោក អ៊ឹម ជីវ៉ា បានបង្ហោះសារដៀមដាម ឌឺដង ដាក់គ្នាចុះឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុក
ដោយលោក អ៊ឹម ជីវ៉ា ព្រមានធ្វើការប្ដឹ ងទៅលើកញ្ញា រ៉ូស ប្រសិនបើកញ្ញារ៉ូសនៅតែនិយាយអ្វីដែលពាក់ព័ន្ធនឹងរូបលោក ខណៈដែលកញ្ញា រ៉ូស
ក៏នៅតែប្រកាន់ជំហត បទៅវិញថានឹងប្ដឹ ងបកទៅវិញប្រសិនបើខាងលោក អ៊ឹម ជីវ៉ា មិនព្រមបញ្ឃប់សកម្មភាពដៀ មដា មមួយនេះ៕