នាព្រឹកថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់
បានដឹកនាំមន្រ្តីក្រោមឱវាទចុះសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីចុះធ្វើរដ្ឋបាលត្រួតពិនិត្យ និងឆែ កឆេរតាមបន្ទប់ផ្ទះសំណាក់ ក្នុងនោះឃាត់ខ្លួនជនសង្ស័ យ
ជាប់ពា ក់ព័ ន្ធគ្រឿ ងញៀ នបានចំនួន១១នាក់ រួមទាំងដ កហូតនូវឧបករណ៍ជាវត្ថុតាង និងសម្ភារមួយចំនួន ទៀតដើម្បីនាំយកទៅបន្តនីតិវិធី ។
លោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ដែលបានដឹកនាំកម្លាំងចុះប្រ តិប ត្តិការផ្ទាល់បានប្រាប់ជាបឋមថា
ទីតាំងទី១-នៅបន្ទប់លេខ១២ នៃផ្ទុះសំណាក់យីហោ យិនសុិនថ្មី ស្ថិតក្នុងភូមិថ្នល់បំបែ ក សង្កាត់រលាប ក្រុងពោធិ៍សាត់ បាននាំខ្លួនជនសង្ស័ យប្រុសស្រីទៅសា កសួរចំនួន៥នាក់ រួមទាំងឧបករណ៍ជាវត្ថុតាង និងសម្ភារផ្សេងៗមួយចំនួនផង ។
ទីតាំងទី២-នៅបន្ទប់មួយនៃផ្ទះសំណាក់យីហោ ហេងហេង ស្ថិតនៅក្នុងភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ពុំបានលទ្ធផលទេ
និងទីតាំងទី៣-ស្ថិតនៅបន្ទប់លេខ២ និងលេខ៨ នៃផ្ទះសំណាក់យីហោ ម្លេះ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាលទ្ធផល ដកហូតបាននូវឧបករណ៍ជាវត្ថុតាងពាក់ព័ន្ធសារ ធា តុ ញៀ នជាច្រើន រួមទាំងសម្ភារផងដែរ ។
លោកអធិការបន្តទៀតថា បច្ចុប្បន្ន ជនសង្ស័ យជា ប់ពា ក់ព័ ន្ធទាំងអស់រួមទាំងឧបករណ៍ដែលជាវត្ថុតាងនិងសម្ភារបាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕