មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីនារីវ័យក្មេងម្នាក់ ទើបវិលមកពីស្រុក កំពុងដើរទៅស្វែងរកការងារ
តែធ្វើមិនទាន់បានសម្រេចផង ស្រាប់តែបានជួបប៉ះចំក្រុមទ ម្លា ក់យោង ល្បួ ងលួ ងប ញ្ឆោ តដោយយកគ្រឿង អលង្ការ ពីខ្លួនអស់រលីង
ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០ នាទី ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
តាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មាន នារីរងគ្រោះ មិនត្រូវបានគេស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា មានអាយុជាង ២០ ឆ្នាំ កំពុងស្វែងរកការងារធ្វើស្នាក់នៅក្នុង ភូមិ-សង្កាត់ កើតហេតុ ហើយសម្ភារៈបា ត់ ប ង់ រួមមានខ្សែ ក ប្លាទីន ១ខ្សែ កងដៃ ២ ចិញ្ចៀន ២ វង់ ។
មុនពេលកើតហេតុ ជនរងគ្រោះ បានដើរចេញពីផ្ទះជួល ដោយថ្មើរជើង ក្នុងបំណងឆ្ពោះទៅរោងចក្រ ដើម្បីធ្វើតេស្ត មានកាន់ទាំងឯកសារ មួយចំនួន មិនទាន់ដល់រោងចក្រផង
ក៏ជួបជាមួយស្ត្រីជនសង្ស័ យ សួរនាំរឿង មានគេបា ត់កាបូបលុយ ទាក់ពាក្យទា ក់សម្តី ល្បួ ងនាំជិះម៉ូតូ ដោយជនសង្ស័ យគ្នា ៤នាក់ ប្រុស២នាក់ ស្រី២នាក់ ជិះម៉ូតូ ចេញដល់កន្លែងស្ងាត់ ដោះយកគ្រឿងអលង្ការ រួចឲ្យខ្សែ ក កាឡៃ បានសម្រេចហើយ ជនសង្ស័ យ គេ ចខ្លួនបាត់អស់ ។
ប្រជាពលរដ្ឋ បានលើកឡើងថា សកម្មភាពបទល្មើ សឆបោ ក (ទ ម្លា ក់យោ ង) កើតឡើងតាំងពីទសវត្សរ៍ឆ្នាំ ៨០ មកម្ល៉េះ ។ មកដល់ឆ្នាំ២០២១ ទៅហើយ នៅតែមាន អ្នកចិត្តលោ ភ ចង់បាន បែរជាចា ញ់ល្បិ ច
ជនអស់ទាំងនេះទៀត មិនដែលនៅសុខៗ គេយកមាស យកលុយ មកចែកយើងនោះទេ បងប្អូនប្រជាពលរដ្ឋ គួរស្វែងយល់ ប្រុងប្រយ័ត្ន ជៀសវាងការបន្តចា ញ់បោ ក ក្រុមឆបោ កទាំងនេះទៀត ។
នារីរងគ្រោះ ក្រោយកើតហេតុ បានត្រឹមកា ន់ខ្សែ ក កាឡៃ យកវិលត្រឡប់ទៅផ្ទះវិញ ដោយមិនបានទៅ ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលឡើយ ៕