មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីកីឡាករប្រដា ល់ម្នាក់ ត្រូវបានក ម្លាំ ងនគរបាលស្រុកមុខកំពូល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង ធ្វើការឃា ត់ខ្លួន
កាលពីនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ នៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ពាក់ព័ន្ធនឹងករណីជួ ញដូរសារធា តុ ញៀ ន។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័ យមានឈ្មោះ ម៉ៅ វុទ្ធី ហៅ ទូច រាជសី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាមគ្គី ឃុំព្រែកដំង ស្រុកមុខកំពូល ខេត្តកណ្ដាល។
នៅក្នុងការឃា ត់ខ្លួននោះសមត្ថកិច្ចក៏បានធ្វើការដ កហូ តម្សៅក្រា មពណ៌សថ្លា ចំនួន ០៣ក ញ្ច ប់តូច។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័ យបានសារ ភា ពថា ខ្លួនពិតជាបានទិ ញថ្នាំ ញៀ ន ពីជនមិនស្គា ល់ឈ្មោះនៅ ឡឥដ្ឋដំបូលខៀវ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ យកទៅប្រើប្រាស់ និងល ក់បន្តប្រាកដមែន។
ក្រោយសួរនាំ សមត្ថកិច្ចបានបញ្ជូនជនសង្ស័ យ និងវត្ថុតាង ទៅមកកាន់អធិការដ្ឋាននគរបាល ស្រុកមុខកំពូល ដើម្បីបន្តនីតិវិធី៕