យោងតាមការបង្ហោះសារនៅលើគណនីហ្វេសបុកមួយដែលមានឈ្មោះថា Pros Loy បានឱ្យដឹងថា៖ «សូមអញ្ជើញអ្នកបេីកបរឡានដែលមានស្លាកលេខ ភ្នំពេញ 2BB-9552
មកដោះស្រាយបន្តករណីគ្រោះ ថ្នា ក់ច រាច រណ៍នៅក្រុងតាខ្មៅ ទល់មុខខារ៉ាអូខេ ប៊ីយ៉ន វេលាម៉ោងប្រហែល 6:30នាទីល្ងាច ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១
ដោយនៅវេលាម៉ោងប្រហែល 6:30នាទីល្ងាច ខ្ញុំបាទមានគ្នាពីរនាក់ជិះម៉ូតូពីទិសខាងកេីតទៅខាងលិច លុះមកដល់ចំណុចផ្លូវបំបែ កជាបីមុខខារ៉ាអូខេ ប៊ីយ៉ន ក៏
បង្អង់ដេីម្បីអោយម៉ូតូដែលមកពីផ្លូវខាងស្ដាំឆ្លងកាត់ ក៏មានឡានមួយគ្រឿងនេះបុ កពួកខ្ញុំពីក្រោយ បណ្តាលឲ្យម៉ូតូខ្ញុំទៅបុ កម៉ូតូគេពីមុខទៀត
បន្តិចក្រោយមកគាត់ក៏ចុះពីលើឡានមកមេីលនិងសុំទោ ស ខ្ញុំក៏ថាម៉េចក៏មិនប្រយ័ត្នចឹង? ក្រោយៗប្រយ័ត្នអោយមែនទែនខ្ញុំចង់បា ក់ចង្កេះហើយ អ្នកដែលរួមដំណើរក៏ថាឈឺចង្កេះខ្លាំ ងដែរ
ខ្ញុំក៏បន្តថាមិនអីទេចឹង ដោយពិនិត្យឃើញម៉ូតូបែកគូ ថក្រោយនិងផុ ងស្តុបក្រោយខ្ញុំក៏និយាយថាមិនអីទេចឹងគ្រាន់តែជួយចេញថ្លៃធ្វើម៉ូតូខ្លះទៅបានហើយ គាត់ក៏ថាមិនអីទេចឹងចូលគៀ នសិនទៅអញ្ចឹង
បន្ទាប់ពីចូលគៀនគាត់ក៏សួរថាយកប៉ុន្មាន (មេីលទៅហា ក់ដូចជាស្រ វឹ ង) ខ្ញុំថាមិនដឹងដែរឥលូវជួយប៉ុន្មាន?
គាត់ក៏ថាមិនដឹង អោយខ្ញុំនិយាយខ្ញុំក៏ថា 20$ ទៅចឹង
គាត់ក៏ថាហួសហេតុ ខ្ញុំក៏សួរថាប៉ុន្មានសមទៅចឹង? គាត់មិននិយាយ គាត់ក៏ថាហៅប៉ូលិសចរាចរណ៍
ខ្ញុំក៏ថាអូបាទល្អតេី ហេីយគាត់ក៏ថាហៅជាងមកមេីល ខ្ញុំក៏ថាបាទ
គាត់ក៏បាននិយាយទូរស័ព្ទដោយហៅថាបង អោយមកកន្លែងកើតហេតុ បន្ទាប់ពីនិយាយទូរស័ព្ទចប់គាត់ក៏បានរៀបរាប់ថាគាត់ក៏ជាអ្នកធ្វើការដែរ ខ្ញុំក៏ថាបាទ គាត់ថាគាត់ក៏ជាប៉ូលិសដែរ ខ្ញុំក៏ថាបាទ
គាត់ថាគាត់ចង់ហៅអ្នកណាមកក៏បានដែរ គាត់រៀបរាប់ឈ្មោះ ថ្នាក់ដឹកនាំមួយចំនួននៃកម្លាំងប៉ូលិស ខេត្តកណ្តាល ខ្ញុំក៏ថាបាទ គាត់ក៏និយាយថានេះគាត់ឈប់មេីល បេីគាត់បេីកឡានទៅបាត់ក៏បានដែរ
ខ្ញុំក៏ថាចឹង ? បុ កគេពីក្រោយហើយអាចបេីកឡានទៅធ្វើមិនដឹងបានដែរ? ចឹងបានមិនចង់ចុះពីលើឡាន
ដោយមើលទៅត្រូវរង់ចាំប៉ូលិសចរាចរណ៍មកដល់ប្រហែលជាយូរហើយឈឺចង្កេះផង
និងមិនចង់នៅទា ស់សំដីជាមួយមនុស្សស្រ វឹ ងត្រឹមរឿងបន្តិចបន្តួចលុយសំណង 20$ ផង ខ្លាចខ្មា សគេណាស់
ខ្ញុំក៏ប្រាប់ថាចឹងខ្ញុំទៅផ្ទះសិនឈឺចង្កេះណាស់
ខ្ញុំអោយប្អូនម្នាក់ទៀតនៅចាំ ចាំពេលប៉ូលិសចរាចរណ៍មកដល់ចាំអោយគាត់ទូរស័ព្ទហៅខ្ញុំ ខ្ញុំក៏ទាញទូរស័ព្ទបា ញ់លុយទូរស័ព្ទអោយប្អូនសម្រាប់ទូរស័ព្ទហៅខ្ញុំពេលប៉ូលិសចរាចរណ៍មកដល់
គ្រាន់តែខ្ញុំមកដល់ផ្ទះប្អូនខ្ញុំប្រាប់ថាគាត់ជិះឡានទៅបាត់ហើយ ដោយប្អូនខ្ញុំប្រាប់ថាពេលខ្ញុំចេញមកគាត់នៅបន្តលេីកឈ្មោះអ្នកនេះអ្នកនោះមកនិយាយ
ហើយប្អូនខ្ញុំនិយាយថាខ្ញុំមិនដឹងទេ ប្អូនខ្ញុំក៏និយាយថាបងឯងអោយតែ 15$ មកបានហើយ ខាងឡានក៏ដេីរចូលឡាន ប្អូនខ្ញុំស្មានថាចូលឡានយកលុយមកឲ្យ គាត់ក៏លេីកដៃបាយបាយបេីកឡានចេញបាត់ទៅ មកពីបិទអក្សរអោយភ្មៀវ គេបុកពីរនាក់ចង់បាក់ចង្កេះ»។