កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលគណនីហ្វេសបុករបស់ ឯកឧត្តម សុខ ទូច បានធ្វើការបង្ហោះនូវរូបភាព ក៏ដូចជាវីដេអូ ភ្ចាប់ជាមួយនឹងខ្លឹមសារថា៖
«នៅវេលាម៉ោង 8:10នាទីយប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២០នេះ ខ្ញុំនឹងក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានចា ប់ឡានដែលពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ(ខ.ម)
ដែលបានដឹ កឈើប្ររភេទផ្ចឹកនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ នាពេលនេះ ក្រុមការងារបានយករថយន្តដែលជាវត្ថុតាងខាងលើ មករក្សាទុកនៅទីស្នាក់ការឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
ហើយនៅព្រឹកនេះ មុននេះបន្តិច ឯកឧត្តមក៏បានបង្ហោះសារថ្មីមួយទៀត ដែលមានអត្ថន័យថា៖ «នៅព្រឹកនេះខ្ញុំបានសម្ភាសន៍ស្ត្រី និងយុវតីដែលមកបម្រើការនៅឧទ្យាន
ក្នុងមួយថ្ងៃគាត់ទទួលបានប្រាក់២៥០០០រៀល ហេតុអ្វីអ្នកធ្លាប់កា ប់ឈើនៅតែកា ប់ឈើ យើងបានលើកលែងឲ្យច្រើនដងហើយ បានអប់រំ បង្កើតការងារឲ្យធ្វើ
ដែលមានចំណូលច្រើនជាងទៅកា ប់ឈើទៀត ចម្លើយគឺបើធ្វើការត្រូវធ្វើរាល់ថ្ងៃ តែបើកា ប់ឈើមានពេលសំរាក យកប្រាក់ផឹកអស់ហើយ ចាំទៅកា ប់ទៀត។»