មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលយោងតាមការបង្ហោះរបស់គណនីហ្វេសបុក Kim Chan Boramey ដែលត្រូវជាគូរស្នេហ៍
របស់ចៅបង្កើតឯកឧត្តម ហ៊ុន ណេន ដែលត្រូវជាបងប្រុសរបស់សម្តេចតេជោ បានបង្ហោះសារដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា៖
«❌អ្នកគ្រប់គ្នាសូមប្រយត្ន័ចំពោះការឆបោកមួយនេះ❌របៀបឆបោក: គេបានបង្កើតអាខោនfakeឈ្មោះហ៊ុនបញ្ញាបុត្រឡើងមក រួចបានយកទៅaddមិត្តដែលស្គាល់ហ៊ុនបញ្ញាបុត្រ
ហើយស្រាវជ្រាវរកប៉ាម៉ាក់របស់មិត្តហ៊ុនបញ្ញាបុត្រទាំងអស់ ដើម្បីផ្ញើរសារទៅពួកគាត់ថាខ្លួនជាស្រីរបស់ហ៊ុនបញ្ញាបុត្រ ហើយបានប្រាប់ទៅពួកគាត់ថា
ហ៊ុនបញ្ញាបុត្របានអោយមកយកលុយពីកូនអ៊ុំចំនួន500$ ដោយហេតុថាហ៊ុនបញ្ញាបុត្រមិនហ៊ានអោយផ្ទាល់ព្រោះខ្លាចប្រពន្ធដឹង ❌
🙏🏻ដូចនេះសូមអ្នកគ្រប់គ្នាជួយទាក់ទងទៅប៉ាម៉ាក់អោយបានលឿនបំផុតជៀសវាងពួកគាត់ផ្ញើរលុយអោយពួកឆបោកទាំងនេះ❌ 🤗អ្នកទាំងអស់គ្នាកុំភ្លេចអានចំណងជើងលើរូបនិមួយៗផង🤗»