យោងតាមផេក Pheng Vannak បានបង្ហោះកាលពីយប់មិញ មានខ្លឹមសារថា៖ « ឧកញ៉ា ឡាយ លន់ មានរឿងអញ្ចឹងផង ?
អត្ថបទប្រពន្ធដើម ឧកញ៉ា ឡាយ លន់ ៖ ក្នុងនាមជាប្រពន្ធ ដែលរៀបការពេញច្បាប់ ហើយមិនទាន់លេងលះដាច់ស្រេច តែប្ដីបែរជាទៅភ្ជាប់ពាក្យជាមួយស្រីផ្សេង តើមានអារម្មណ៍បែបណា?
ស្រីគេ ស្រីខ្ញុំ គឺឈឺដូចគ្នា ,ចុះស្រីម្នាក់នោះវិញ មានគិតអារម្មណ៍ខ្ញុំជាប្រពន្ធដែរទេ? មានខ្លាចកម្មពៀរខ្លះទេ ដែលយកប្ដីគេបែបនេះ? ចុះខាងប្រុសវិញ បើមិនអាណិតខ្ញុំ ក៏គួរអាណិតកូនផង។
ខ្ញុំត្រឹមតែជាគ្រូបង្រៀនតូចតាច, ខ្ញុំគ្មានលទ្ធភាពតតាំងនឹងឧកញ៉ាដូចជាអ្នកទេ , តើយុត្តិធម៌មានទេសម្រាប់មនុស្សស្រីទន់ទាបដូចខ្ញុំ? តើខ្ញុំគួរធ្វើបែបណាបន្ដ សុំយោបល់ផងបងប្អូន? សូមជួយ share ផង»។