មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់បានចូលទៅលួ ចម៉ូតូរបស់គេនៅក្នុងបន្ទប់ជួល
តែសំណាងមិនល្អ ត្រូវបានម្ចាស់គេដឹងទា ន់ ក៏បានស្រែ កផ្អើលឆោ ឡោ ធ្វើឱ្យអ្នកជិតខាងនាំគ្នាព័ទ្ធបិ ទទ្វាវា យយ៉ាងទ្រោ មខ្លួន ទម្រាំសមត្ថកិច្ចមកដល់
ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ មឿន ម៉េន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនសង្ស័ យមិន ទាន់ស្គាល់ឈ្មោះ មានអាយុ៣០ឆ្នាំ ។
មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅជិតទ្វាបន្ទប់របស់បងប្អូនខ្លួន ស្រាប់តែមួយស្ទុះប្អូនថ្លៃរបស់គាត់បានលឺសំឡេងអូ សម៉ូតូក៏បានចេញមកមើល
នៅពេលនោះជនសង្ស័ យបានប្រាប់ទៅប្អូនថ្លៃរបស់ជនរងគ្រោះថា «អាអូនថយតិចបងយកម៉ូតូចេញ ដើម្បីទៅឌុបស្រីស្នេហ៍ដើរលេងសិន »
តែដោយប្អូនថ្លៃជនរងគ្រោះស្គាល់ម៉ូតូរបស់បងថ្លៃខ្លួនក៏បានស្រែ កថាចោរ រហូតអ្នកជិតខាងបាននាំគ្នាចេញមកវា យឡើងទ្រោ មខ្លួនតែម្តង។
ក្រោយកើតហេតុ ដោយសភាពជនសង្ស័ យមានរបួ សធ្ង ន់ ទើបសមត្ថកិច្ចសម្រេចបញ្ជូនជនសង្ស័ យទៅមន្ទីរពេទ្យសិន ដោយអោយជនរងគ្រោះទៅដាក់ពាក្យប ណ្ដឹ ងនឹងដើម្បីអោយសមត្ថកិច្ចចា ត់ការតាមនិ តិ វិធី។