ស្ត្រីម្នាក់បានយំស្រែ កឱ្យប្រជាពលរដ្ឋជួយរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកជួយអ ន្តរា គម ន៍ទៅលើករណីបុរសម្នាក់ដែលស្រឡាញ់គ្នារយៈពេល២ឆ្នាំមកហើយ
ទើបដឹងថា បុរសរូបនោះមានទាំងប្រពន្ធ និងកូនរួចទៅហើយ ដោយបោ កប្រា ស់ទំនុកចិត្តបានទាំងខ្លួនប្រា ណ ហើយខ្ចីលុយមិនព្រមសងទៀត ទើបឱ្យសមត្ថកិច្ចជួយអន្ត រាគ មន៍ដោះស្រាយជូននាងផង។
ហេតុការណ៍ខាងលើបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២១ នៅចំណុចច្រមុះស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ត្រីម្នាក់ដែលស្រែ កយំដើម្បីឱ្យសមត្ថកិច្ច និងប្រជាពលរដ្ឋអន្តរាគមន៍ខាងលើនោះឈ្មោះលៀង រ៉ានី អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ចំណែកភាគីខាងប្រុសឈ្មោះវឿន វី អាយុ៣៧ឆ្នាំ ជាអ្នករត់តាក់ស៊ីពីត្បូងឃ្មុំទៅភ្នំពេញ ពីភ្នំពេញទៅត្បូងឃ្មុំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ។
តាមប្រភពពីស្ត្រីខាងលើបានរៀបរាប់ឱ្យដឹងថា ពួកគាត់បានស្រឡាញ់គ្នារយៈពេល២ឆ្នាំកន្លងមកហើយ ដោយស្គាល់គ្នាតាំងពីដំបូងឡើយគឺតាមរយៈការជិះតាក់ស៊ី ដែលកាលពី២ឆ្នាំមុន
គាត់បានចប់អាណត្តិធ្វើការនៅប្រទេសកូរ៉េ ហើយក៏បានធ្វើដំណើរពីប្រទេសកូរ៉េត្រឡប់មកកម្ពុជាវិញ លុះមកដល់កម្ពុជាគាត់ក៏បានជិះរថយន្តតាក់ស៊ីរបស់បុរសខាងលើដើម្បីទៅស្រុកកំណើត
ហើយការធ្វើដំណើរតាមផ្លូវនោះក៏មានការនិយាយសារសងគ្នា ពីរាជធានីភ្នំពេញរហូតដល់ស្រុកកំណើតឯខេត្តត្បូងឃ្មុំ បន្ទាប់មកគាត់ក៏បា ក់ចិត្តល ង់នឹងការនិយាយលួ ងលោ ម
របស់បុរសជាអ្នករត់តាក់ស៊ីខាងលើ ហើយក៏មានទំនា ក់ទំន ងស្នេហាជាមួយគ្នារហូតរយៈពេល២ឆ្នាំ ដោយមិនបានរៀបការជាមួយគ្នានោះទេ ។
ស្ត្រីខាងលើបានបន្តថា បុរសជាអ្នករត់តាក់ស៊ីខាងលើបាននិយាយលួ ងលោ ម និងអូសទា ញគាត់ថា «មិនបា ច់ធ្វើការនៅកូរ៉េទេ ទៅធ្វើការនៅកូរ៉េនាំតែឆ្ងាយអី
ធ្វើការនៅស្រុកខ្មែរទៅ បងជាអ្នករត់តាក់ស៊ីប៉ុណ្ណឹងដែរ រឿងអីចិញ្ចឹមអូនអែងមិនរស់» ។ ដោយសារតែការនិយាយលួ ងលោ មបែបនេះហើយ ទើបធ្វើឱ្យគាត់បា ក់ទឹកចិត្តស្រឡាញ់
ក៏យល់ព្រម ដោយមិនបានបន្តអាណត្តិទៅធ្វើការនៅកូរ៉េទៀតទេ ក៏ធ្វើការនៅភ្នំពេញ នៅផ្ទះបងប្អូន ដោយជួ លផ្ទះនៅម្តុំបុរីសូនីរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធ ។
ស្ត្រីខាងលើបានបន្តថា រហូតមកដល់មួយរយៈចុងក្រោយនេះ គាត់ក៏មានផ្ទៃពោះ ជាហេតុធ្វើឱ្យឪពុកម្តាយនិងបងប្អូនរបស់គាត់មានការងឿ ងឆ្ង ល់ថា មិនដែលឃើញបុរសខាងលើរត់តាក់ស៊ីពីភ្នំពេញទៅស្រុកហើយ
បែរជាមិនដែលឃើញចូលស្រុកសោះ ហើយរថយន្តក៏មិនដែលចូលបេនទៀត ។ យូរៗក៏អើតមើលរូបគាត់នៅផ្ទះជួលម្តង ហើយបុរសរូបនោះក៏បានខ្ចីលុយចំនួន៥០០ដុល្លារពីគាត់ទៀត ដោយសារតែការជឿទុកចិត្ត គាត់ក៏អោយលុយខ្ចីទៀត ។
ស្ត្រីខាងលើបានបន្តទៀតថា បន្ទាប់ពីមានការងឿងឆ្ងល់ខាងលើរួច ឪពុកម្តាយរបស់គាត់ក៏ចាប់ផ្តើមគិតថា មនុស្សប្រុសឯណាវ័យ៣៧ឆ្នាំទៅហើយ នៅមិនទាន់មានប្រពន្ធនោះ បើធ្លាប់មានក៏ប្រហែលជាពោះម៉ាយដែរ ។
បន្ទាប់មកឪពុកម្តាយ និងបងប្អូនរបស់គាត់ក៏នាំគ្នាស៊ើបប្រវត្តិរបស់បុរសខាងលើរហូតដឹងថា បុរសខាងលើមានប្រពន្ធនិងកូនរួចទៅហើយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល និងឈ្លោះទា ស់ទែ ងគ្នា
ព្រោះតែការបោ កប្រា ស់ទំនុកចិត្តអស់រយៈពេល២ឆ្នាំមកហើយ ដោយបុរសខាងលើបានលា ក់បាំ ងថាអត់មានប្រពន្ធនិងកូនទេ បន្ទាប់ពីស៊ើបដឹងប្រវត្តិរបស់បុរសខាងលើរួច ហើយម្យ៉ាងទៀតអង្ករក្លាយទៅជាបាយទៅហើយនោះ រូបគាត់ក៏សម្រេចទៅជួបពេ ទ្យដើម្បីយកកូនចេញ ។
ស្ត្រីខាងលើបានបន្តទៀតថា ក្រោយពីពួកគាត់ផ្ទុះជ ម្លោះឈ្លោះទា ស់ទែ ងគ្នារួចមក ខាងប្រុសលែងនៅផ្ទះជួលម្តុំបុរីសូនីទៀតហើយ នៅតែបន្តរត់តាក់ស៊ីរាល់ថ្ងៃ
ប៉ុន្តែមិនដឹងគោលដៅនៅកន្លែងណា ទើបធ្វើឱ្យគាត់ខឹ ងសម្បារឿងបោកប្រាក់ទំនុកចិត្ត ហើយលុយក៏មិនព្រមសងទៀត គាត់ក៏ចាប់ផ្តើមតាមរកខាងប្រុស
រហូតដល់វេលាព្រឹកថ្ងៃកើតហេតុ ក៏ប្រទះឃើញខាងប្រុសនៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ទើបយំស្រែកឆោឡោដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
ស្ត្រីខាងលើបានបន្តទៀតថា នៅពេលដែលសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុសួរនាំដឹងរឿងហេតុរួចហើយ និងដើម្បីចៀសវាងការផ្ទុះហិ ង្សា ក៏ណែនាំឱ្យពួកគាត់ទាំង២នាក់ធ្វើការដោះស្រាយសម្របសម្រួលគ្នា
ដោយគាត់មិនចង់ប្តឹ ងប្ត ល់អ្វីវែងឆ្ងាយនោះទេ គឺគ្រាន់តែចង់ឱ្យខាងប្រុសសងលុយដែលបានខ្ចីចំនួន៥០០ដុល្លារនោះមកវិញ និងសងជំងឺចិត្តចំនួន៥០០ដុល្លារទៀតប៉ុណ្ណោះ សរុបគឺ១ពាន់ដុល្លារ ។
ចំណែកខាងប្រុសក៏យល់ព្រមសងលុយសរុបចំនួន១ពាន់ដុល្លារនោះដែរ ប៉ុន្តែបច្ចុប្បន្នគ្មានលុយក្នុងខ្លួននោះទេ គឺមានតែទៅខ្ចីគេសិន ។
ក្រោយពេលកើតហេតុ ទាំងខាងប្រុស និងខាងស្រី ត្រូវបានសមត្ថកិច្ចស្ទឹងមានជ័យទី២ បញ្ជូនទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដោយសមត្ថកិច្ចបានបញ្ជាក់ថា
ហេតុការណ៍ខាងលើនេះបានកើតឡើងក្នុងសង្កាត់ស្ទឹងមានជ័យទី២ក៏ពិតមែន ប៉ុន្តែខាងប្រុសបានខ្ចីលុយពីខាងស្រីនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ដូច្នេះត្រូវបញ្ជូនករណីនេះទៅធ្វើការដោះស្រាយនៅសង្កាត់ស្ទឹងមានជ័យទី៣វិញ ។
ដោយឡែកភាគីខាងប្រុសបានបញ្ជាក់ថា បើគាត់រកលុយមិនបានទេ គាត់នឹងយករថយន្តរបស់គាត់ទៅល ក់ ឬបញ្ចាំ ដើម្បីយកលុយ១ពាន់ដុល្លារទៅសងភាគីខាងស្រីដើម្បីប ញ្ច ប់រឿង កុំឱ្យមានរឿងវែងឆ្ងាយ ៕