រូបភាពពីកាមេរ៉ាសុវត្ថិភាព រថយន្តធំមួយគ្រឿ ងបុ កម៉ូតូ ហើយបើករត់គេ ច បណ្តា លឲ្យក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ស្លា ប់
និងបងស្រីអាយុ១៥ឆ្នាំម្នាក់ទៀតរងរ បួ ស កាលពីថ្ងៃ០១កុម្ភៈម្សិលមិញ នៅផ្លូវជាតិលេខ៤ ឃ្លាំ ងលើ សង្កាត់លេខ១ក្រុងព្រះសីហនុ ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ១៥:៣០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លើផ្លូវ ជាតិលេខ៤ ត្រង់ចំណុច មុខស្ថាននីយ៍ប្រេងPTT ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ
មាន គ្រោះថ្នា ក់ច រាចរណ៍មួយកើ តឡើង ប ង្កដោយ រថយន្ត ០១គ្រឿង (មិនទាន់ស្គាល់ម៉ាក) មានទិសដៅចេញពីក្រុងព្រះសីហនុ បា នបុ កប៉ះម៉ូតូ ០១គ្រឿង
ម៉ាក SIRUIS ពណ៌ ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ ឈិក ស្រីពេជ្រ ភេ ទស្រី អាយុ ១៥ឆ្នាំ រួមដំណើរដោយប្អូនប្រុសម្នាក់ឈ្មោះ ឈិក សូរិយា អាយុ ១១ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានទិសដៅ ស្របគ្នា បណ្ដាលឲ្យ៖
១.,ក្មេងប្រុសឈ្មោះ ឈិក សូរិយា អ្នករួមដំណើរលើម៉ូតូ ស្លា ប់នៅនឹងកន្លែងកើ ត ហេ តុ សា កស ពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រ ពៃណីយ៍ ។ ២, ឈ្មោះ ឈិក ស្រីពេជ្រ ភេ ទស្រី អ្នកបើកបរម៉ូតូ រ ងរបួ សស្រាល ។
ក្រោយពេ លកើ តហេ តុរថយន្ត បានបើកបន្តទៅមុខគេ ចបា ត់ពីកន្លែងកើត សមត្ថកិច្ចកំពុងស្រាវជ្រាវ រកបន្ត ៕
យ៉ាងណាក៏ដោយក្រោយពីបានជួបនូវហេតុការណ៍យ៉ាងដូចនេះ បងស្រីរបស់កុមាររងគ្រោះ ក៏បានធ្វើការប ង្ហោះ Status និងរូបភាពជាច្រើនស ន្លឹ កពាក់ព័ន្ធនឹងការបា ត់ ប ង់ ប្អូនប្រុសរបស់ខ្លួន
ហើយនាងក៏បានស្នើសុំឱ្យសមត្ថកិច្ចមេត្តាជួយស្វែ ងរកចា ប់ខ្លួនជន ដៃ ដ ល់ ឱ្យបានផងដែរ ដើម្បីស្វែងរកយុត្តិធ ម៌ជូនដល់កុមារារងគ្រោះផងដែរ។
ពាក់ព័ន្ធនឹងការបង្ហោះនេះផងដែរ ក៏មានការចូលរួមរំលែ កទុ ក្ខពីសំណា ក់មហាជនចំពោះកុមារារងគ្រោះផងដែរ ដែលមើលទៅបានធ្វើឱ្យមហាជនមានការអា ណិ ត អា សូរជាខ្លាំង។