កាលពីពេលថ្មីៗនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលមានការរិះគន់ពីអ្នកលេងបណ្តាញសង្គមទៅលើវីដេអូមួយផុសចេញពីគណនី TikTok មួយ
ដែលបានយកស្បង់ចីពរព្រះសង្ឃមកថតជាវីដេអូលេងហួសដែនកំណត់ដែលនេះបានធ្វើឱ្យខូ ចព្រះពុទ្ធសាសនា រហូតត្រូវអ្នកលេងបណ្តាញសង្គមហ្វេសបុក និង Tiktok នាំគ្នាជេរព្រា ត។
វីដេអូដែលមានរយៈពេល ២៤ វិនាទីនេះ ត្រូវបានបងប្អូនខ្មែរយើងចែករំលែកតៗគ្នា និងធ្វើការរិះគន់មិនសំចៃមាត់ពីរបៀបលេងខុសទំនងបែបនេះ។
ពាក់ព័ន្ធនឹងករណីនេះផងដែរ នៅព្រឹកនេះលោក ហេង ឡុង បានបញ្ជាក់ថា «ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
នឹងចាត់វិធានការចំពោះក្រុមសំដែងវីដេអូខាងក្រោមនេះ ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងសាសនា»៕