មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃា ត់ខ្លួនចោរម្នាក់ ពាក់ព័ន្ធនឹងករណីយកកាំ បិ តភ្ជ ង់ប្ល ន់អ្នករ ត់ម៉ូតូឌុ ប
ដែលករណីនេះបានកើតឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចលើផ្លូវក្រួសក្រហម(ផ្លូវចុះទៅវត្តក្រពើហា) ក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ហឿន អ៊ូច ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅសព្វថ្ងៃភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។
ជនសង្ស័ យឈ្មោះ ណាក់ រតនា ហៅចាន់នី ភេទស្រី(ចរិតប្រុស) អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅសព្វថ្ងៃនៅខេត្តបាត់ដំបង។
ជនរងគ្រោះតែងតែមករត់ម៉ូតូឌុប នៅចំណុចផ្លូវបំបែកប្រាំព្យាមផ្លូវជាតិលេខ៦ជារៀងរាល់ថ្ងៃ ហើយក៏មិនដែលស្គាល់ជនសង្ស័ យដែរ។ នៅថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧និង០០នាទីព្រឹក ជនរងគ្រោះកំពុងអង្គុយនៅលើម៉ូតូត្រង់ចំណុចដែលខ្លួនធ្លាប់អង្គុយចាំម៉ួយខាងលើ។
ពេលនោះ ជនសង្ស័ យឈ្មោះណាក់ រតនា បានជិះឡំប្រឺតាមកដល់ ហើយឈ ប់សួរជនរងគ្រោះថា ម៉ូតូឌុបមែន? ជនរងគ្រោះឆ្លើយថាហ្នឹងហើយម៉ូតូឌុប!
ហើយជនសង្ស័ យបន្តថា បើអ៊ីចឹងឌុបខ្ញុំទៅវត្តក្រពើហា(ហៅវត្តជ្រុងថ្ម) ស្ថិតនៅក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ភ្លាមនោះជនរងគ្រោះក៏បានឌុបជនសង្ស័ យ ចុះតាមច្រកខ្លោងទ្វារវត្តក្រពើហា (ជាប់ខាងត្បូងស្ពានលេខ១៩) ឆ្ពោះទៅវត្តនៅទិសខាងលិចបានចម្ងាយពីផ្លូវជាតិប្រហែល៣គីឡូម៉ែត្រតាមផ្លូវក្រួសក្រហមដល់ចំណុចកើតហេតុ
ជនសង្ស័ យ បានឲ្យជនរងគ្រោះឈប់ម៉ូតូ ហើយភ្លាមៗនោះជនសង្ស័យក៏បានដ កកូន កាំ បិ ត ចិ តបន្លែយកទៅភ្ជ ង់កជនរងគ្រោះគំរាមយកទូរស័ព្ទម៉ាក oppoចំនួន១គ្រឿង និងម៉ូតូខាងលើ។
ពេលនោះជនរងគ្រោះបានអង្វរ ជនសង្ស័ យថា សូមទុកជីវិតនិងសុំឲ្យឌុ បជូនមកផ្លូវជាតិវិញ ដោយជនរងគ្រោះប្រាប់ទៀតថា ចាំឲ្យប្រាក់ចំនួន១០ម៉ឺនរៀលបន្ថែមទៀត ។
បន្ទាប់មកជនសង្ស័ យបានយល់ព្រម ហើយជនសង្ស័ យក៏ឌុបជនរងគ្រោះឡើងមកតាមផ្លូវកៅស៊ូលេខ២៦១ ពេលមកដល់ផ្លូវជាតិលេខ៦ (ចំណុចផ្សារកំពង់ប្រាសាទ) ឃុំស្វាយអំពារ ពេលនោះជនសង្ស័ យបានសួរជនរងគ្រោះថា ទៅ ថ្នល់កែងតាមផ្លូវណា?
ជនរងគ្រោះឆ្លើយកុហ កថា បត់ខាងស្ដាំដៃទៅដល់ហើយ(គោលបំណងរបស់ជនរងគ្រោះមកចំណុចផ្លូវបំបែកប្រាំព្យាមដែលស្គាល់អ្នករត់ម៉ូតូឌុបដូចគ្នាច្រើនដើម្បីឱ្យគេជួយ) ពេលនោះជនសង្ស័ យក៏បើកម៉ូតូតាមការចង្អុលរបស់ជនរងគ្រោះ។
ពេលមកដល់ចំណុចប្រាំព្យាម ជនរងគ្រោះក៏បានលូ កដៃកា ច់សោម៉ូតូព ន្ល ត់ម៉ាស៊ីន ហើយលោ តចុះពីលើម៉ូតូ ស្រែ កហៅឱ្យគេឯងជួយដោយស្រែ កថាចោរៗ។
ឮដូច្នេះប្រជាពលរដ្ឋនៅទីនោះក៏បាននាំគ្នាជួយព័ ទ្ធចា ប់ជនសង្ស័ យ រូចក៏យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង និងដា ក់ពាក្យប ណ្ដឹ ង ។
ជនសង្ស័ យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសក ម្មភា ពយកកូន កាំ បិ ត ចា ក់ គំ រា ម យកម៉ូតូនឹងទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន ។ ជនសង្ស័ យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ថាននគរបាលស្រុកមុខកំពូល ៕