មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់បានប្រាប់ថា ចេញទៅទិញសាច់ក្លែម តែមកដល់ពេលនេះអស់រយៈ៨ថ្ងៃហើយមិនឃើញត្រលប់មកផ្ទះវិញសោះ
ដោយទុកកូនប្រុសស្រី២នាក់នៅបន្ទប់ជួលជាមួយនឹងជីដូន ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
យោងតាមការឱ្យដឹងពីក្រុមគ្រួសារបានឱ្យដឹងថា បុរសដែលបានបាត់ខ្លួន មិនដឹងមូលហេតុនោះ មានឈ្មោះ ត្រឹង មិញ យឿង អាយុ ៣១ឆ្នាំ ជាជនជាតិវៀតណាម
សព្វថ្ងៃគឺជាអ្នកប្រមូលសំរាមក្នុងភូមិ មានលំនៅផ្ទះជួល ក្បែរសាលារៀនកាតូលិក ខាងក្រោយម៉ុ ងខ្មោ ច ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គ្រួសាររបស់បុរសខាងលើក៏បានបន្តឱ្យដឹងទៀតថា បុរសខាងលើបានបា ត់ខ្លួនតាំងពីវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១
ខណៈពេលដែល ផឹ កស្រ វឹ ង ហើយបានខ្ចីម៉ូតូបងប្អូនមួយគ្រឿងម៉ាកហុងដា សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១B.៨០០៦ ទៅរកទិ ញសា ច់ក្លែ ម ។
ក្រោយមិនឃើញត្រលប់មកវិញ ក្រុមគ្រួសារក៏បាននាំគ្នា ដើររកគ្រប់ច្រកល្អក និងទៅសួរនាំដល់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ តែពុំបានទទួលដំណឹងឡើយ ។
គ្រួសាររបស់បុរសខាងលើបានឱ្យដឹងទៀតថា បុរសខាងលើគឺជាបុរសពោះម៉ាយ ប្រពន្ធបានលែ ងលះគ្នា ដោយមានកូន៣នាក់ កូនស្រី២នាក់ និងប្រុសម្នាក់ ដោយកូនស្រីម្នាក់ត្រូវបានជីដូនខាងប្រពន្ធយកទៅចិញ្ចឹម នៅសល់កូន២នាក់ រស់នៅជាមួយឪពុក និងជីដូន ។
ជាទូទៅ បុរសរូបនោះតែងតែស្រលាញ់កូន បា ត់មុខមួយថ្ងៃមិនបាននោះទេ ស្រាប់តែ ពេលនោះបា ត់មុខរហូតមិនឃើញមកផ្ទះឡើយ ទុកអោយកូនតូច២នាក់អោយនៅកំព្រាបែបនេះ ហើយក្រុមគ្រួសារកំពុងតែដាក់ការសង្ស័យថា គាត់់អាចជួបនូវរឿងអាក្រក់ណាមួយជាមិនខាន៕