មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីអ្នកដឹកជញ្ជូន (Foodpanda) ម្នាក់ បានដឹកជញ្ជូនម្ហូបឲ្យភ្ញៀវជិះទូកឆ្លងទន្លេ
ដោយគាត់មិនបានដឹងថា អតិថិជនកំពុងតែនៅលើទូកសោះ ដែលអតិថិជនរបស់គាត់គឺជាអ្នកនេសាទនៅឯដងទន្លេបាងផុង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thethaiger នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។
យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយបានសរសេររៀបរាប់ថា៖«ឥឡូវនេះ (Foodpanda) មានសេវាកម្មដឹកជញ្ជូនលើទឹកទៀត»។
ដោយក្រោយពីបង្ហោះសារ ព្រមទាំងរូបភាពមួយចំនួននេះហើយ បានធ្វើឲ្យមហាជនជាច្រើនបញ្ចេញមតិអស់សំណើចសឹងតែគ្រប់គ្នា ដែលគ្មាននរណាម្នាក់នឹកស្មានដល់ថាបុគ្គលិកគាត់ហ៊ានចុចយល់ព្រមទទួលយកការដឹកជញ្ជូនឆ្លងទន្លេបែបនេះសោះ។
ជាមួយគ្នានេះដែរ ជាក់ស្តែងអ្នកដឹកជញ្ជួនគាត់មិនដឹងសោះថា គាត់ត្រូវជិះទូកឆ្លងទន្លេនៅពេលដែលគាត់ព្រមទទួលការដឹកជញ្ជូននោះទេ ដោយទីតាំងនេះត្រូវបានខ្ទាស់នៅតាមដងទន្លេ ៕