មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីនារីម្នាក់ត្រូវបានបុរសរត់កង់បីម្នាក់ធ្វើស៊ីទាំងកណ្តាលយប់
ដោយបុរសដែលជចាអ្នករត់កង់បីនោះ បានយកកាំបិត មកធ្វើសកម្មភាពប្លន់យកកាបូបលុយយកទៅបាត់បានសម្រេច ដែលករណីនេះបានកើតឡើង
នៅតាមបណ្តាលផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង១០៖០០នាទីយប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ហើយស្លាកលេខរបស់កង់បីរបស់ជនសង្ស័យក៏មិនត្រូវបានស្គាល់នោះដែរ។
ប្រភពបានបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុ នារីរងគ្រោះបានហៅកង់បីដើម្បីជិះត្រលប់មកផ្ទះវិញ ស្រាប់តែមកដល់ចំណុចកើតហេតុ
ស្រាប់តែអ្នកបើកកង់បីបានធ្វើសកម្មភាពយកកាំបិតមកភ្ជង់ប្លន់យកកាបូបលុយតែម្តង ដោយក្នុងកាបូបលលុយនោះមានលុយចំនួន 210$ផងដែរ។