ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងរួចមកហើយពីរឿងរ៉ាវដែលចាងហ្វាងវិទ្យុ ABC គឺលោកអាចារ្យ អេ បានប្រើប្រាស់ពាក្យពេជចន៍មិនស មរម្យយ៉ាងធ្ង ន់ធ្ងរ
ចំពោះគ្រូបង្រៀនទូទាំងប្រទេសកម្ពុជា ដែលធ្វើឲ្យមានមតិរិះគ ន់ជាច្រើន និងទាមទារឲ្យក្រសួងចេញមុខមកចា ត់ការចំពោះករណីមួយនេះឲ្យខានតែបាន។
ក្រោយមានការបង្ហោះវីដេអូ ក៏ដូចជាការចែករំលែកតៗគ្នាជាច្រើនសែននាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករួចមក ស្រាប់តែឃើញលោក អាចារ្យ អេ បានចេញវីដេអូថ្មីមួយទៀត
ដោយធ្វើការសូមទោសចំពោះពាក្យពេចន៍មិនសមរម្យ រួមជាមួយនឹងការប្រ មា ថមើលងាយគ្រូបង្រៀននោះ ដោយលោកបាននិយាយថា ក្រាបសូមទោសចំពោះក្រសួងអប់រំ ក៏ដូចជាសមាគមគ្រូបង្រៀនចំពោះកំហុ សឆ្គ ងរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយក្រោយពីលោកបានបង្ហោះវីដេអូសូមទោសជាសាធារណៈរួចក៏មានបណ្តាប្រិយមិត្តជាច្រើនបានចូលទៅបញ្ចេញមតិយោបល់ផ្សេងៗគ្នាជាច្រើន
ដោយមានអ្នកខ្លះក៏គាំទ្រចំពោះការសូមទោសមួយនេះ រីឯអ្នកខ្លះទៀតក៏ហាក់ដូចជាមិនពេញចិត្តចំពោះការសូមទោសមួយនេះឡើយ ដោយចង់ឲ្យក្រសួងមានចំណា ត់ការបន្ថែមទៀតចំពោះរឿងមួយនេះ៕