រឿងរ៉ាវដែលទាក់ទិនទៅនឹងក្រុមសម្តែងរឿង ទុំទាវ២០២១ ត្រូវបានមហាជននាំគ្នារិះគន់យ៉ាងចាស់ដៃបន្ទាប់ពីពួកគេសម្តែងប្រកបដោយលក្ខណៈប្រមាថចំពោះវប្បធម៌ ប្រពៃណី ក៏ដូចជាសាសនាផងដែរ។
យ៉ាងណាមិញនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះគឺជាថ្ងៃដែលក្រសួងកំណត់ថ្ងៃកោះអញ្ជើញឲ្យក្រុមសម្តែងខាងលើចូលទៅបំភ្លឺផងដែរ ខណៈដែលការបំភ្លឺនោះក្រសួងតម្រូវឲ្យក្រុមសម្តែងនេះត្រូវធ្វើកិច្ចសន្យាប៉ុន្មានចំណុចដើម្បីកុំឲ្យពួកគេប្រព្រឹត្តិទង្វើបែបនេះ។
បន្ទាប់ពីធ្វើកិច្ចសន្យានេះរួចស្រាប់តែកញ្ញា អាជី បានបង្ហោះសារបែបនេះថា៖ «ថ្ងៃនេះនាងខ្ញុំអាជីសូមសសេរstatus ជាលេីកចុះក្រោយ
ហេីយក៏សូមសន្យាថានឹងមិនសសេរវាទៀតទេមនុស្សដូចខ្ញុំធ្លាប់ឆ្លងកាត់កាឈឺចាប់មកជាច្រេីនលេីកច្រេីនសាររហូតដល់ពេលខ្លះខ្ញុំខ្លាចមនុស្សជុំវិញខ្លួន
តែខ្ញុំមិនដែរស្អប់រឺគុំគួននឹងនាក់ណាទេតែអ្វីដែរខ្ញុំចង់យាយថ្ងៃនេះខ្ញុំចង់ប្រាប់ថាសំរាប់មនុស្សដែរខ្ញុំស្រលាញ់ទោះជាគេខុសយ៉ាងណាក៏ដោយ
ទោះគេមិនល្អគ្រប់យ៉ាង ដូចនាក់ដទៃ ទោះគេកេីតអីក៏ខ្ញុំមិនដែរស្អប់រឺខ្ពេីមគេម្ដងណាឡេីយតែអ្វីដែរខ្ញុំចង់បាន2គេគឺភាពយកចិត្តទុកដាក់មកលេីខ្ញុំ
ចេះបារម្មណ៍2ខ្ញុំហេីយមិនទុកខ្ញុំចោលអោយឯកកោទៅបានហេីយនេះជាកាសសេរstatusលេីកចុងក្រោយហេីយអរគុណពិភពលោកទាំងមូលដែរបង្កេីតខ្ញុំមកអោយស្គាល់គ្រប់រស់ជាតិនយ័ជីវិត»។
ពាក់ព័ន្ធនឹងករណីនេះផងដែរ លោក ផែង វណ្ណៈ ក៏បានធ្វើការបង្ហោះសារផងដែរ ដោយមានខ្លឹមសារទាំងស្រុងថា៖ «ចំប៉ីខ្មៅជាកូនកសិករក្រីក្រ និយាយខុសត្រូវចាប់បញ្ជូនទៅដាក់ពន្ធនាគារ ។
ចំណែកក្រុម និពន្ធ និង ដឹកនាំសំដែង រឿងទុំទាវបំភ្លៃអក្សរសិល្ប៍ខ្មែរ បំ ផ្លា ញសាសនា តែគេមានលុយ ឪពុកគេពាក់ផ្កាយ ៣ មានមន្ត្រីរត់ការឆ្វេចឆ្វាច ត្រឹមតែសុំទោស និង ធ្វើកិច្ចសន្យា ត្រលប់ទៅផ្ទះវិញ ។
អរគុណក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ ដែលបានខិតខំធ្វើការអោយមហាជនមេីលឃេីញកាន់តែច្បាស់ថា កម្ពុជាច្បាប់មានស្តង់ដារ ២ ។
មានលុយ មានបុណ្យស័ក្ដិ ធ្វើខុសយ៉ាងណាក៏គ្មានទោសដែរ ។ ចំណែកអ្នកក្រីក្រ អត់លុយ អត់បុណ្យស័ក្ដិ សូម្បីតែញញឹមក៏គេថាខុសដែរ។»