កាលពីពេលថ្មីៗនេះ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះ អ្នកនាង មាស សុខសោភា បានធ្វើឲ្យហ្វេនៗមួយចំនួនមានការភិតភ័យជាខ្លាំង
ក្រោយពេលដែលអ្នកនាង បានបង្ហោះវីដេអូ មួយនៅលើបណ្តាញ Tik Tok ដោយនៅក្នុងវីដេអូនោះ បានបង្ហាញពីវត្តមានរបស់កម្លាំងសមត្ថកិច្ចជាច្រើន
ដែលបានមកផ្ទះអ្នកនាង មានទៅដូចជាសភាពមករកចាប់នរណាម្នាក់ តែតាមពិតរឿងដែលនឹកស្មានមិនដល់នោះថាគឺសមត្ថកិច្ចទាំងអស់នោះ
បែរជាមកទទួលយកអាំងប៉ាវ ពីក្រុមគ្រួសាររបស់អ្នកនាង មាសសុខសោភា ទៅវិញនោះទេ ដោយមិនមានបញ្ហាអ្វីកើតឡើងនោះទេ។
គួរបញ្ជាក់ផងដែរថា សិល្បការិនីចម្រៀងស្រី ដ៏ល្បីគឺអ្នកនាង មាស សុខសោភា ដែលបងប្អូន ប្រជាពលរដ្ឋបានស្គាល់ និងបានដឹងពីសមត្ថភាព
នៅក្នុងការបកស្រាយបទចម្រៀងរបស់អ្នកនាង ដែលទទួលបានការគាំទ្រខ្លាំងពីគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺហ្វេនៗរបស់អ្នកនាងផ្ទាល់តែម្តង។