មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់ រួមដំណើរប្រុសស្រី៦នាក់ បើ ករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួ យយ៉ាងលឿ ន
រេចង្កូតទៅបុ ករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡា ប់ផ្ងារជើងអូសជាច្រើនម៉ែត្រ ឆា បឆេះយ៉ាងស ន្ធោស ន្ធៅ
ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវR5 កែងនិងផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុគាត់ឃើញរថយន្តស៊េរីទំនើបម៉ាកសឺដេស មិនចាំស្លាកលេខ បើ កដោយបុរសម្នាក់រួមដំណើរដោយមនុស្សប្រុសស្រីប្រមាណ៥នាក់ធ្វើដំណើរក្នុងល្បឿ នលឿ នដូចហោះ
ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវកោ ង ក៏ធ្វើឲ្យរថយន្តជ្រុលបុ ករបាំងថ្មពុះចែកសួនទ្រងផ្លូវពេញទំ ហឹ ងបណ្ដាលឲ្យរថយន្តក្រ ឡា ប់អូសជាច្រើនម៉ែត្រឆា ប ឆេះតែម្ដង
ភ្លាមៗនោះដែរម្ចាស់រថយន្តរួមនិងអ្នកដំណើរបាននាំគ្នាចេញពីរថយន្តនិងមិនមានអ្នករបួសនោះទេ ។
រថយន្តនេះកាន់តែឆា បឆេះយ៉ាងស ន្ធោស ន្ធៅ ធ្វើឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ
និងបានទាក់ទងរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បា ញ់រល ត់ទៅវិញ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់មួយគ្រឿង តែរថយន្តនេះ ត្រូវបានអ គ្គីភ័ យលេ បត្របា ក់ទាំងស្រុងដោយស ល់តែគ្រោ ងឆ្អឹ ង ៕