មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលផ្ទាំងប៉ាណូដ៏ធំរបស់ក្រុមហ៊ុន ទ្រី ដាណា(NNP) ដែលបានដាក់នៅក្នុងក្នុងខេត្តប៉ៃលិន
ត្រូវបានអាជ្ញាធរខេត្តប៉ៃលិនសម្រេចដោះទំលា ក់ចុះមកវិញហើយ ដោយសារតែមិនទាន់មានច្បាប់អនុញ្ញាតឲ្យដាក់ ហើយបែរជាមានអ្នកលួ ចយកមកដាក់
ដែលករណីនេះបានកើតឡើងម៉ោង២រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីតាំងផ្ទាំងប៉ាណូរបស់ក្រុមហ៊ុន ទ្រី ដាណា(NNP) ដែលដាក់ទទឹងផ្លូវជាតិលេខ៥៧ ក្នុងខេត្តប៉ៃលិន។
យ៉ាងណាក៏ដោយពាក់ព័ន្ធករណីនេះ មហាជនក៏បានចោ ទជាសំណួរសួរផងដែរថា តើផ្ទាំងផ្សព្វផ្សាយក្នុងទំហំយក្សនេះ អាចត្រូវបានគេលួ ចយកមកតំឡើងបានដោយរបៀបណាផងដែរ។
ពាក់ព័ន្ធនឹងករណីនេះផងដែរ នៅមុននេះបន្តិច អ្នកនាង ទ្រី ដាណា ក៏បានធ្វើការបង្ហោះសារដើម្បីជាការឆ្លើយតបទៅវិញផងដែរ ដោយក្នុងនោះអ្នកនាងបានលើកឡើងថា៖
«កុំទាន់អាលអរ អ្នកចង់ប៉ែងជើងក្រុមហ៊ុន ដាណាទ្រី អានអោយចប់ក្នុងបន្ទាត់ក្រហមនេះសិន និងខកបំណងហើយ
ពីព្រោះក្រុមក្រុមហ៊ុន ដាណាទ្រី ចាប់តាំងពីថ្ងៃបង្កើតដំបូងរហូតមកដល់បច្ចុប្បន្នគឺមិនដែលមានប្រវត្តិមិនបង់ពន្ធជូនរដ្ឋទេ»
ដោយក្នុងនោះផងដែរ អ្នកនាងក៏បានធ្វើការភ្ជាប់មកជាមួយនូវលិខិតបំភ្លឺរបស់មេធាវី ក៏ដូចជាមានកិច្ចសន្យារបស់ក្រុមហ៊ុនដែលផ្សព្វផ្សាយនោះផងដែរ។