លោក សុវណ្ណ រិទ្ធី អតីតចាងហ្វាង TVFB បានស្នើសុំបើកគេហទំព័រសារព័ត៌មានថ្មីមួយទៀត ដោយដាក់ឈ្មោះ ស្រដៀងទៅនឹងឈ្មោះស្ថាប័នចាស់ថា St-tvsb
ដែលជាឈ្មោះវេបសាយថ្មី ឈរឈ្មោះ ដោយម្តាយរបស់លោក។ លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្រសួងបានអនុញ្ញាតឲ្យបើកគេហទំព័រព័ត៌មានថ្មី ស្រដៀងទៅនឹង
ឈ្មោះមុន គឺ st-tvfb.com ប៉ុន្តែអគ្គនាយកមិនមែនជា សុវណ្ណ រិទ្ធីនោះទេ តែជាម្តាយរបស់លោក។ លោក សុវណ្ណ រិទ្ធី ត្រូវបានតុ លា ការដោះលែ ងឲ្យនៅក្រៅ ឃុំ
កាលពីថ្ងៃទី ៥ ដើមខែតុលា ឆ្នាំមុន បន្ទាប់ពីតុលា ការកា ត់ឲ្យជា ប់ព ន្ធនា គារ ១ឆ្នាំកន្លះ ប៉ុន្តែតម្រូវឲ្យអនុវត្តចំនួន ៥ ខែ និង២៨ ថ្ងៃចំណែកទោ សនៅសល់ត្រូវព្យួរ ធម្មតា ក្រោមបទចោទ
«ញុះញង់ឲ្យប្រ ព្រឹត្ត បទឧ ក្រិ ដ្ឋជាអាទិ៍»។ លោកត្រូវបានស មត្ថកិច្ច ចា ប់ខ្លួននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ក្រោមប ទល្មើ សញុះញ ង់ឲ្យប្រព្រឹត្តប ទល្មើ សជាអាទិ៍
តាមមាត្រ ៤៩៥ ពាក់ព័ន្ធនឹងការសរសេរលើហ្វេសប៊ុកដោយស្រ ង់ពាក្យស ម្តី សម្ដេច ហ៊ុន សែន ដែលបាននិយា យថា «បើអ្នករត់ម៉ូតូឌុប ក្ស័ យធន លក់ម៉ូតូចា យសិនទៅ រដ្ឋាភិបាលគ្មា នលទ្ធភាពជួយនោះ
ទេ»។ ក្រោយការចា ប់ខ្លួនលោក សុវណ្ណ រិទ្ធី រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសម្រេចលុ បចោលអាជ្ញាប័ណ្ណព័ត៌មានរបស់លោក
ដោយ មិនអ នុញ្ញាតឲ្យគេហទំព័រ និងមជ្ឈមណ្ឌលផ្សព្វផ្សាយឈ្មោះ ធី.វី.អេហ្វ.ប៊ី TVFB បើកដំណើរការតទៅទៀត៕ កម្ពុជាថ្មី