កូនសិស្សថ្នាក់ទី១១ នៃសាលាអន្តរជាតិ AIS និង AII សាខាជ្រោយចង្វារម្នាក់ បានរងការចោ ទថា បានបើករថយន្តដែលមានស្លាកលេខនគរបាល និងបំពាក់ស៊ីរ៉ែនទៅរៀនជាញឹកញាប់ ដោយមិនមានការហាមឃាត់នោះទេ។
ករណីនេះបានផ្ទុះឡើង នាំឲ្យមានការរិះគន់យ៉ាងខ្លំាំង ប៉ុន្តែខាងសាលាបានបដិសេធ និង ថាទំនងឪពុកម្តាយរបស់កូនសិស្ស មកយកកូនចេញពីសាលា ក្រោមហេតុផលមានការប្រញាប់កិច្ចការណាមួយ!
ប៉ុន្តែមន្រ្តីនគរបាល ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ និងបានរាយការណ៍ទៅកាន់ថ្នាក់លើថា សិស្សសាលាម្នាក់នេះមានឈ្មោះ ឧត្តម រៀនថ្នាក់ទី១១ ពិតជាបានបើករថយន្តដោយផ្ទាល់ទៅរៀនមែនប្រាកដមែន និងបើកទៅច្រើនដងទៀតផង តែមិនមានការហាមឃាត់។
យ៉ាងណាមិញនៅក្នុងករណីនេះដែរ ពលរដ្ឋទាំងអស់សូមទទូចដល់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជួយមានវិធានការ និងទប់ស្កាត់ការយករថយន្តដែលពាក់ស្លាកលេខនគរបាល និងបំពាក់ស៊ីរ៉ែនពីលើ យកទៅប្រើប្រាស់ជាលក្ខណៈបុគ្គលបែបនេះផង ៕