មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃា ត់ខ្លួន មន្ត្រីនគរបាលម្នាក់ ក្រោយមន្រ្តីនគរបាលរូបនេះ បាន
ប្រើហិ ង្សា និង គំ រា ម បា ញ់ស្រ្តីម្នាក់នៅខេត្តព្រៃវែង កាលពីអំឡុងបុណ្យចូលឆ្នាំចិន ក្រោយបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ
នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ហាក់ លី ដែលបានប ង្កអំ ពើហិ ង្សានៅខេត្តព្រៃវែង លើស្រ្តីម្នាក់ ត្រូវបានឃា ត់ខ្លួនបានហើយ
ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
លោក ហាក់ លី ហៅ ពៅ នាយរងការិយាល័យប្រឆាំងការជួ ញដូរមនុស្ស និងការពារអនី តិ ជ ន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃា ត់ខ្លួន
ក្រោយមន្រ្តីនគរបាលរូបនេះ បានប្រើហិ ង្សា និងគំ រា ម បា ញ់ ស្រ្តីម្នាក់នៅខេត្តព្រៃវែង កាលពីអំឡុងបុណ្យចូលឆ្នាំចិន ហើយត្រូវបានស្រ្តីម្នាក់ប្តឹ ង ដែលករណីនេះបានកើតនៅក្នុងហាងផឹ កស៊ី «ជំនោរមករា»
ស្ថិតនៅក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារខឹ ងស្រ្តីរងគ្រោះទាំងនោះមិនព្រមទៅដេ កជាមួយខ្លួន។
លោកវេសនីយ៍ឯក សាន សុខសីហា បានបន្តទៀតថា កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក ហាក់ លី ពិត ជាបានប ង្កអំពើហិ ង្សាទៅលើនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង។
លោកថា ពេលនេះលោក ហាក់ លី ត្រូវបានត ម្រួ តប ទប ញ្ជា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃា ត់ខ្លួន។ ម្យ៉ាងវិញទៀត ស្នងការនគរបាលរាជធានីភ្នំពេញ នឹងអនុវត្តបន្តតាមនី តិ វិ ធីច្បា ប់ ដោយរង់ចាំការស ម្រេ ច របស់ព្រះអាជ្ញខេត្តព្រៃវែងជាមុនសិន ៕