សង្ឃវ័យក្មេង១អង្គបានមន្តដើរបិណ្ឌបាតបច្ច័យនៅក្នុងផ្សារពន្លៃគួរឲ្យសង្ស័យ លុះពេលពលរដ្ឋហៅសាកសួរទាក់ទងនឹងរឿងព្រះសង្ឃ ស្រាប់តែសង្ឃនោះ
មានអាការមិនស្រួល ហើយរត់ឡើងរថយន្តរបស់បក្ខពួកដែលនៅចាំ រួចបើករត់គេចខ្លួនបាត់ស្រមោល ទោះជាកម្លាំងសមត្ថកិច្ចតាម ក៏មិនទាន់ដែរ។
យោងតាមគណនីហ្វេសប៊ុក Mean Eanly កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្ហោះរូបថតសង្ឃ១អង្គ ភ្ជាប់ជាមួយនឹងសំណេរថា « ភាពមិនប្រក្រតីចំពោះសង្ឃនិមន្តដើរបិណ្ឌបាតក្នុងផ្សារពន្លៃ
សួរនាំលើឯកសារទាក់ទងនឹងសង្ឃ ស្រាប់តែនិមន្តរត់បង្វែរដានតាមម៉ូតូ ហើយមានរថយន្តពណ៌ខ្មៅមួយមកយកនៅផ្លូវពោធិម្រះ សមត្ថកិច្ចយើងតាមមិនទាន់៖ សូមបងប្អូនប្រុងប្រយ័ត្នជួយតាមដានឲ្យច្បាស់លាស់»៕