មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីលោកយាយម្នាក់បាន បា ត់ ប ង់ ជី វិ ត ដោយសារតែជនមិនស្គា ល់មុខបានប្រើហឹ ង្សា
ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំណុចផ្ទះលក់ចា ប់ ហួ យ របស់ជនរងគ្រោះ ស្ថិតក្នុងភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉េង ហ៊ាង ភេទស្រី អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅៗ ភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។
បើតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ពេលព្រឹកព្រលឹមថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ឪពុកម្ដាយ និងបងប្រុសរបស់ពួកគេ បានចេញទៅរកស៊ីដឹ កទំនិញចា ប់ហួ យ បា ត់ អស់ទៅ ចំណែកប្អូនប្រុសម្នាក់ទៀត ក៏ទៅរៀនបាត់ដែរ។
នៅក្នុងផ្ទះមានតែពួកគេទាំង២នាក់ និងលោកយាយជាជនរងគ្រោះតែប៉ុណ្ណោះ ដោយបើកល ក់ចា ប់ហួ យធម្មតា តែឈ្មោះ លី គុយអេង គឺស ម្ងំនៅតែក្នុងបន្ទប់ពុំបានចេញក្រៅជួយល ក់ដូរទេ ព្រោះរូបគេមានអាការៈឈឺ ចុ កក្នុងពោះ និងបានដា ក កា ស ត្រចៀកទាំងសងខាង។
រហូតនៅវេលាម៉ោងប្រហែល១០កន្លះ ឈ្មោះ លី គុយអេង ដោយស្ងា ត់ស ម្លេ ងជនរងគ្រោះ រូបគេក៏ដើរចេញមកមើល ស្របពេលគ្នានោះដែរ ឈ្មោះ លី ផាន់ណេត ក៏បានត្រឡប់មកដល់ផ្ទះវិញជាមួយប្អូនប្រុស
ហើយនាំគ្នាដើរចូលទៅក្នុងផ្ទះ ស្រាប់តែបានឃើញលោកយាយជាជនងគ្រោះដេ ក ដួ ល នៅក្នុងផ្ទះ រួចក៏បានស្រែកថា យាយដួ លៗ ទើបឈ្មោះ លី គុយអេង រត់ទៅដល់ចូលទៅលើកត្រកងបីលោកយាយទៅសង្គ្រោះនៅមន្ទីរពេទ្យ
ភ្លាមៗនោះឈ្មោះ លី គុយអេង និងបងប្អូនអ្នកជិតខាង បានដឹ កជនរងគ្រោះទៅព្យាបាលនៅ
មន្ទីរពេទ្យបង្អែកស្រុកកោះធំដែរ ប៉ុន្តែជាអកុសល លោកយាយជាជនរគ្រោះបានស្លា ប់ពេលទៅដល់មន្ទីរពេទ្យ ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកអធិការនគរបាលស្រុកកោះធំ បានបញ្ជាឲ្យកម្លាំងជំនាញ ទៅសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំពង់កុង និងចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ នឹងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាជា ឃា ត ក រ ។
ក្រោយពីពិនិត្យរួច លោកយាយរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុ ណ្យតាម ប្រ ពៃ ណី ៕