មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈសមត្ថកិច្ចបានធ្វើការឃា ត់ខ្លួនបុរសម្នាក់ភ្លា មៗក្រោយពីបានធ្វើសក ម្មភា ព លួ ច មាន់របស់អ្នកភូមិជាច្រើនលើ កច្រើនសារ
ដែលការលួ ចនោះគឺដើម្បីយកទៅដូរជាមួយនឹង ថ្នាំ ញៀ ន ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០២១ ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័ យខាងលើមានឈ្មោះ ម៉ើ រស់ ហៅមាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សមត្ថកិច្ចក៏បានឱ្យដឹងទៀតថា នៅថ្ងៃទី២០ ខែកុម្ភៈ នេះ មានករណីប្រជាពលរដ្ឋបានប្តឹ ងទៅនគរបាលប៉ុស្តិ៍មូលដ្ឋានពីចោរ លួ ច មា ន់គ ក១ក្បាល សម្បុរស លា យខ្មៅ ដែលក្រុងក្នុងស៊ុ មដែ កទុកនៅខាងមុខផ្ទះគាត់ កាលពីវេលាម៉ោង៤ទៀបភ្លឺ ។
ក្រោយទទួលបានពាក្យប ណ្តឹ ង សមត្ថកិច្ចនគរបាលកិច្ចបានស្រា វជ្រា វ និងឈានទៅឃា ត់ខ្លួនបានយុវជនឈ្មោះ ម៉ើ រស់ ហៅមាន់ នេះនៅវេលាព្រឹកថ្ងៃដដែលផងដែរ ។
ក្រោយឃា ត់ខ្លួន ជនសង្ស័ យបានសារ ភា ពថា រូបគេពិតជាបានលួ ច មាន់អាគកនោះមែន ពេលលួ ចមាន់នោះបានហើយ ក៏យកល ក់ទៅឱ្យឈ្មោះ សុខ ហេង វ៉ាន់ដា ដែលជាអ្នករស់នៅស្រុក-ភូមិជាមួយគ្នា បានប្រាក់ចំនួន២០.០០០រៀល ។
ប៉ុន្តែជនសង្ស័ យមិនបានយកជាសា ច់ប្រាក់ទេ ដោយមានការដោះដូរជាមួយ ថ្នាំ ញៀ នទៅវិញសម្រាប់ប្រើប្រា ស់ ។ ក្រោយពេលស្តា ប់ចម្លើយសា រ ភាពហើយ សមត្ថកិច្ចក៏បាននាំជនសង្ស័ យទៅដ កហូតមាន់ពីអ្នកទិញវិញ
និងបានប្រគល់អាគក១ក្បាលនោះ ទៅឲ្យទៅជនរងគ្រោះវិញផងដែរ ។ ចំណែកជនសង្ស័ យដែលជាមុខសញ្ញាលួ ចមាន់អ្នកស្រុក ដើម្បីយកទៅដោះដូរ ថ្នាំ ញៀ ន សម្រាប់ប្រើប្រាស់រាល់ថ្ងៃនោះ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងចា ត់ការតាមនីតិវិធី៕