មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានគណនីហ្វេសបុកមួយដែលមានឈ្មោះថា Sa Lina អំពីករណីអ្នកដែលបានបត់ជើងតូចនៅហាងរកស៊ីរបស់គាត់
ដែលខ្លឹមសារទាំងស្រុងដែលគណនីហ្វេសបុកខាងលើបានបង្ហោះមានអត្ថន័យទាំងស្រុងថា៖ «មិនដឹងថាពួកគាត់គិតពីអី បានមកធ្វើបែបនេះទៅរួច
បើគេធ្វើបែបនេះដាក់ហាងអ្នកឯងវិញតើពួកអ្នកឯងគិតមិចវិញ មិនដឹងជាសីលធម៌នៅឯណាបានមកធ្វើបែបនេះទៅរួច រឺក៏ចង់ល្បីបានមកធ្វើបែបនេះ»
គួររំលឹកផងដែរថា ពាក់ព័ន្ធនឹងករណីបត់៉ជើងតាមទីសាធារណៈនេះ រដ្ឋបាលខណ្ឌដូនពេញបានចាប់អ្នកដែលបត់ជើងតូចតាមទីសាធារណៈដើម្បីយកមកថតរូប និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះផងដែរ។