នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែល ក្រសួងសុខាភិបាល បានប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន២៥នាក់ទៀតនៅកម្ពុជា
ដែលក្នុងនោះ២៣ករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយភាគច្រើនជាជនជាតិចិន ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ក្នុងចំណោមនោះដែរ មនុស្ស៣នាក់បានឆ្លងមេរោគបំប្លែងថ្មី
ដែលបានរកឃើញនៅក្នុងប្រទេសអង់គ្លេស ដែលជាប្រភេទមេរោគឆ្លងលឿនដែលកំពុងតែវាយប្រហារនៅទ្វីបអ៊ឺរ៉ុប និងអាមេរិកផងដែរ។
គួរបញ្ជាក់ផងដែរថា មនុស្ស៣នាក់ដែលបានរកឃើញថាមានផ្ទុះនូវមេរោគប្រភេទថ្មីដែលមានដើមកំណើតនៅប្រទេសអង់គ្លេសនេះគឺមានម្នាក់ជាអ្នកមានអាសយដ្ឋាននៅភ្នំពេញ ខណៈដែល២នាក់ទៀតដែលមានផ្ទុះមេរោគប្រភេទថ្មីដែលនោះគឺជាបុគ្គលិករបស់ក្លឹប N8។
ពាក៉ព័ន្ធនឹងករណីប្រទះឃើញមេរោគឆ្លងប្រភេទថ្មីនេះ អាចនឹងមានការចំលងលឿន បើសិនជាបងប្អូនប្រជាពលរដ្ឋយើងមិនយកចិត្តទុកដាក់ក្នុងការការពារឱ្យបានខ្ជាប់ខ្ជួននោះទេ។ សូមអានសេចក្ដីប្រកាសទាំងស្រុងរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖