កាលពីពេលថ្មីៗនេះ គណនីហ្វេសបុកមួយឈ្មោះថា “ ពិភពឡេ “ ដែលបាននិយាយថា មានបុរសម្នាក់ឈ្មោះ ថុង គឹមហួន បានយកឈ្មោះឯកឧត្តម ស ថេត
ស្នងការនគរបាលរាជធានីភ្នំពេញ ទៅគំ រា មកំហែ ងគាត់ ហើយថែមទាំងប្រាប់ថា ខ្លួនជាចៅរបស់លោកស្នងការ ស ថេត ។
ក្រោយពីនារីម្ចាស់ម្ចាស់គណនីហ្វេសប៊ុកខាងលើនិយាយបែបនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុងចំពោះបុគ្គលឈ្មោះ ថុង គឹមហួន
ដែលបានយកឈ្មោះឯកឧត្តម ស ថេត ទៅគំរាមអ្នកដទៃ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម ស ថេត ជាខ្លាំង។
ការពិតបុគ្គលឈ្មោះ ថុង គឹមហួន នេះមិនមែនជាចៅរបស់លោកស្នងការ ស ថេត នោះទេ ។ ពេលនេះសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្វែងរកបុគ្គលរូបនេះឲ្យចូលខ្លួនមកបំភ្លឺ
និងចាត់វិធានការតាមច្បាប់ ។ជាមួយគ្នានេះដែរ នារីម្ចាស់ជាម្ចាស់គណនីហ្វេសប៊ុកខាងលើ ឈ្មោះស៊ិន ស្រីមុំ សុំឲ្យលោកស្នងការ ស ថេត ជួយអន្តរាគមន៍ជួយរកយុត្តិធម៌ដល់រូបនាងផងដែរ៕