មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ម៉ោង ១១:០០នាទី ខណៈពេលដែលព្រះសង្ឃនិមន្តឡើងឆា នច ង្ហា ន់ច្រង់
ស្រាប់តែមានជនស ង្ស័ យ ០២នាក់ ដែលមានឈ្មោះ ណុំ ណែត ភេទប្រុស អាយុ ២៥ឆ្នាំមុខរបមិនពិតប្រាកដ រស់នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ជិះម៉ូតូ ម៉ាក CBR ស្លាកលេខ សៀមរាប 1P-6976 និង ឈ្មោះ គ្រឿន វិរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ជិះម៉ូតូម៉ាក WINER ស្លាកលេខ ភ្នំពេញ 1AA-7889 បានធ្វើ សកម្មភាពឡើងទៅលើកុដ្ឋ រួចហើយលួ ច យកប្រាក់របស់ព្រះសង្ឃអស់ចំនួន ២៨៧,០០០រៀល ។ ក្រោយធ្វើស ក ម្ម ភា ពជនសង្ស័ យទាំងពីរនាក់ បានជិះម៉ូតូទៅទិសខាងត្បូង។
ទទួលបានសេចក្តីរាយការណ៍តាមទូរស័ព្ទភ្លាមៗ លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានបញ្ជាទៅដល់គ្រប់គោលដៅ
ក្នុងពេលនោះជនសង្ស័ យបានជិះដល់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ស្រាប់តែប ត់ត្រឡប់ក្រោយ កម្លាំងនគរបាលបានបើករថយន្តដេ ញតាម ពីក្រោយរហូតធ្វើការឃា ត់ខ្លួនជនសង្ស័យបានទាំង ០២ នាក់
ព្រមទាំងដកហូតបានម៉ូតូដែលក្រុមចោរជិះធ្វើសក ម្មភា ពចំនួន ០២គ្រឿង និងវត្ថុតាងជាប្រាក់ចំនួន ២៨៧,០០០រៀល។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមច្បាប់។