ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមុននេះបន្ដិចថា អ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី
បានទទួលមរ ណភា ព នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះដែល នេះគឺជាករណីលើកដំបូងនៅប្រទេសកម្ពុជា ដែលមានជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ស ព របស់អ្នកកើតជំងឺកូវីដ-១៩នេះ មិនអាចរក្សាទុកបានយូរនោះទេ ពោលនឹងត្រូវរៀបចំបូជាតាមអ្វីដែលជាការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាល នាពេលថ្មីៗនេះ។
មុននេះ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Rith Sophanith ក៏បានបង្ហាញមុខជនរងគ្រោះដែល ស្លា ប់ ដោយសារជំងឺកូវីដ-១៩ ព្រមទាំងសរសេរថា
«ត្រឹមរយៈពេលតែ ៣សប្តាហ៍សោះ សូម្បីមើលមុខប្រពន្ធជាលើកចុងក្រោយក៏មិនបានមើលផង ថែសុខភាពទាំងអស់គ្នា»។
សូមបញ្ជាក់ថា ជនរងគ្រោះដែល ស្លា ប់ ដោយសារកូវីដ១៩នេះជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ និងជាអ្នកបើកបរឲ្យជនជាតិចិន ហើយពាក់ព័ន្ធនឹងក្លឹប N8 ៕