យោធិនម្នាក់ដែលចាក់វ៉ាក់សាំងស៊ីណូហ្វាមដូសទី១ បានរងនឹងការឆ្ល ងកូ វី ដ១៩ យោងតាមសេចក្តីរាយការណ៍ មួយរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
ព្រឹន្ទបាលទោ លីចាន់សុវណ្ណ បញ្ញា អាយុ២៤ឆ្នាំ ជំនួយ ការការិយាល័យហិរញ្ញវត្ថុនៃខុទ្ទកាល័យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ត្រូវគេរកឃើញការឆ្លងកូវីដ ១៩នៅថ្ងៃទី៨មីនា។
យោងតាមសេចក្តីរាយការណ៍ដដែល ព្រឹន្ទបាលទោ លីចាន់សុវណ្ណ បញ្ញា គឺជាកូនប្រសារ របស់គ្រូពេទ្យម្នាក់នៅអ្នកលឿងដែលគេបានរកឃើញឆ្លងកូវីដ១៩។
យោធិនរូបនោះ បានចាក់វ៉ាក់សាំងស៊ីណូ ហ្វាមលើកទី១នៅថ្ងៃទី២២កុម្ភៈឆ្នាំ២០២១ និងមិនទាន់បានទទួលការចាក់វ៉ាក់សាំងស៊ីណូហ្វាមជាលើកទី២ឡើយ យោធិនរូបនោះ បានឆ្លងកូវីដ១៩ ក្នុងរយៈពេល១៤ថ្ងៃក្រោយមក៕