លោកស្រី វេជ្ជបណ្ឌិត Brittany Bankhead-Kendall ជំនួយការសាស្ត្រាចារ្យ នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ សុខាភិបាល នៃសាកលវិទ្យាល័យ Texas
ដែលបានព្យាបាលមនុស្ស រាប់ពាន់នាក់ ដែលមានជំងឺនេះ ចាប់តាំងពីរោគរាតត្បាត បានផ្ទុះឡើង កាលពីខែមីនាមក ដោយលោកស្រី បាននិយាយថា៖
«រូបភាពកាំរស្មី X នៃសួតរបស់អ្នកជក់បារី គឺស្រអាប់បន្តិច ប៉ុន្តែសួតរបស់អ្នកជាសះស្បើយ ពីជំងឺកូវីដ ១៩ គឺស្ទើរតែពណ៌ ស ទាំងស្រុង ដែលនេះបង្ហាញពី ស្នាមរលាកខ្លាំង និងកង្វះខ្យល់ចូល ក្នុងសរីរាង្គ។
លោកស្រី Bankhead-Kendall បានបង្ហោះរូបភាពកាំរស្មី X តាមប្រព័ន្ធ Twitter កាលពីថ្ងៃទី៤ ខែមករា កន្លងទៅថ្មីៗនេះថាៈ ” ខ្ញុំមិនដឹងថា
អ្នកណា ត្រូវការដឹងឮរឿងនេះទេ ប៉ុន្តែសួត ក្រោយពីកើតជំងឺកូវីដ មើលទៅ អាក្រក់ជាងសួតរបស់អ្នកជក់បារី ដែលយើងធ្លាប់បានឃើញ ” ។
ជំងឺកូវីដ ១៩ ច្រើនតែនាំឲ្យមានផលវិបាក ដូចជាជំងឺរលាកសួត ជាដើម ដែលកើតឡើង នៅពេលសួត បំពេញទៅដោយ អង្គធាតុរាវ និងរងការរលាក។
ដោយសារថង់ខ្យល់ បំពេញទៅដោយសារធាតុរាវ ពួកគេមិនអាចទទួលយក អុកស៊ីហ្សែន បានច្រើនទេ ដែលនេះ នាំឲ្យមានរោគសញ្ញា ដូចជា ក្អក និង ដង្ហើមខ្លី។
ការសិក្សា ក៏បានរកឃើញផងដែរថា មានការខូចខាត ដល់កោសិកា Epithelial ដែលតម្រង់ផ្លូវ ឆ្លងកាត់នៃផ្លូវដង្ហើម ពីច្រមុះ ទៅសួត នៃអ្នកជំងឺកូវីដ។លោកស្រី Bankhead-Kendall បានប្រាប់ CBS DFW ថាៈ
រាល់អ្នកជំងឺ ដែលលោកស្រី ព្យាបាលជាមួយរោគសញ្ញា នៃវីរុសកូរ៉ូណា គឺបានបង្ហាញភាពធ្ងន់ធ្ងរ នៅក្នុងកាំរស្មី X។ ក្នុងចំណោមអ្នកដែល មិនបញ្ចេញរោគសញ្ញា មានចន្លោះពី ៧០ ទៅ ៨០ ភាគរយ មានលទ្ធផលធ្ងន់ធ្ងរ៕
ប្រភព រស្មីកម្ពុជា