តារាសម្តែងស្រីកញ្ញា សួង សាខារ៉ានីត ស្របពេលដែលជំងឺកូវីដ-១៩បានកំពុងផ្ទុះឡើងជាថ្មីបង្កក្តីព្រួយបារម្ភដល់ប្រជាពលរដ្ឋទូទាំងប្រទេសនោះ បច្ចុប្បន្ននាងក៏បង្ហាញការភ័យក្លាចលើករណីនៃជំងឺដ៏កាចសាហាវនេះផងដែរ។
ជាមួយគ្នានៃការបង្ហាញអារម្មណ៍ព្រួយបារម្ភនិងភ័យក្លាចនេះដែរ តារាស្រីរូបនេះក៏បានចេញមុខអំពាវនាវដល់បណ្តាម្ចាស់បុរីនិងគ្រឹះស្ថានធនាគារទាំងអស់មេត្តាយោគយល់បន្ធូរបន្ថយដល់កូនបំណុល
ក្នុងការពន្យាពេល នៃការសងបំណុលរយៈពេលខ្លីអំឡុងសម័យជំងឺកូវីដ-១៩នេះ។ជាក់ស្តែងរូបនាងផ្ទាល់ក៏បានទិញផ្ទះនៅបុរីប៉េង ហួត (បឹងស្នោរ)
ហើយជួបការខ្វះខាតដោយគ្មានលុយបង់ទៀតដែរព្រោះរាល់ការចេញថតសម្តែងសិល្បៈត្រូវបានផ្អាក់ទាំងស្រុងព្រោះខ្លាចឆ្លងកូវីដ-១៩ ។
កញ្ញា សួង សាខារ៉ានីត បានបញ្ជាក់ថា ដោយសារតែហេតុផលនេះហើយទើបនាងសូមស្នើឲ្យម្ចាស់បុរីផ្ទាល់ យល់ព្រមការពន្យារពេលបង់រយៈពេលខ្លី ដែលនាងគ្មានលទ្ធភាពរកលុយទាន់នៅពេលនេះផង ។
ម្យ៉ាងទៀតក៏មានអ្នកផ្សេងៗទៀតដែលទិញផ្ទះបង់រំលស់ជារៀងរាល់ខែកំពុងជួបការលំបាកដូចនាងផងដែរដូច្នេះហើយសុំការយោគយល់
ចំពោះម្ចាស់បុរីផ្ទាល់ឬតាមធនាគារ ព្រោះពេលនេះផ្ទុះកូវីដកាន់តែខ្លាំងធ្វើឲ្យពលរដ្ឋគ្មានលទ្ធភាពរកប្រាក់ប ង់ដូចមុនទៀតទេ។
ដោយឡែកនៅលើហ្វេសប៊ុករបស់ សួង សាខារ៉ានីត ក៏បានរៀបរាប់ដោយអំពាវនាវដែរថានាងខ្ញុំ សួងសាខារ៉ានីត ជាតារាម្ដែងមួយរូប
នាងខ្ញុំមានកាភ័យ ខ្លាចយ៉ាងខ្លាំងនៃការរីករាលដាលខ្លាំងទៅៗរហូតឈានដល់មានអ្នក ស្លា ប់ ម្នាក់ដោយសាជំងឺកូវីដ-១ ៩ ។ពេលនេះនាងខ្ញុំក៏បានផ្អាកកាងារសិល្បៈ
ផ្អាកលក់ដូរហើយគ្មានចំណូលទេគឺមានតែចំណាយដូច ច្នេះនាងខ្ញុំសូមអង្វរ សូមមេត្តាយោគយល់កាលៈ ទេសៈដ៏សែនលំបាកនេះផង។
សុំផ្អាកបង់រំលោះផ្ទះនៅបុរីប៉េងហួតផ្ទាល់ឬធនាគាមួយរយៈពេលខ្លីសិនគឺសុំផ្អាកបង់ទាំងដើមទាំការ ប្រាក់បើអោយបង់តែការប្រាក់ដូចហុតឈាមប្រជា ជនដដែលទេ
តាមពិតទៅកាជួបទុកលំបាកពេល នេះគឺមិនមែនមានតែខ្ញុំទេគឺមានបងប្អូនទូទាំងខេត្តក្រុងដែលភ័យខ្លាចកូវីស៊ីសួតនឹងភ័យខ្លាចដាច់បា យដាច់ទាំងក្រពះ។
ជាចុងក្រោយនាងខ្ញុំមានតែលើ កដៃសំពះសូមទេវតារស់គឺទេវតាមាត់ទិព្វភ្នែកទព្វត្រចៀកទិព្វ(សម្ដេចពុកតេជោ ហ៊ុនសែន)សូមមេ ត្តាសម្តេចពុកជួយអន្តរាគមន៍ជួយដល់កូនៗផង។កញ្ញា សួង សាខារ៉ានីត បន្ថែម៕
ប្រភព កម្ពុជាថ្មី