ប្រិយមិត្តជ្រាបហើយថាកន្លងមកភរិយារបស់លោក សុវណ្ណរឹទ្ធី ក្រោយពីប្តីខ្លួនចេញពីពន្ធធានាគាវិញនោះលោក សុវណ្ណរឹទ្ធី មិនទាន់បានវិលមករួមរស់ជាមួយនឹងគ្រួសារនោះទេ
ក៏បានទៅសាងភ្នោះបួសជាសង្ឃដើម្បីសងគុណឪពុកម្តាយនឹងជំរុះគ្រប់អ្វីៗមិនល្អចេញ នឹងសន្សំកុសលជាមួយនឹងព្រះពុទ្ធសាសនា ក្រោយពីសឹកវិញ នៅលើគណនីហ្វេសប៊ុករបស់ ភរិយារបស់
លោកសុវណ្ណរឹទ្ធី តែងតែបង្ហោះជារឿយៗ នៅបញ្ហាសោកសៅហាក់ដូចជា អន់ចិត្តព្រោះមិនឃើញប្តីមករួមរស់ជាមួយគ្រួសារវិញនឹងកូនៗខ្លួនរហូតមកទល់ពេលនេះ
អ្នកនាង មាស សុជាតា បានទំលាយថាបើ លោក សុវណ្ណរឹទ្ធី មិនចូលខ្លួនមកដោះស្រាយជាមួយទេ អ្នកនាងនឹងហៅអ្នកកាសែត ដើម្បីចេញសន្និសិទ្ធកាសែត…..ប្តឹងទាមទាររកយុត្តិធម៍???
ហើយអ្នកនាង ក៏បានបន្តទៀតថា៖«បងប្អូនចង់ដឹងអត់ថាម្នាក់ស្រីនិងជាអ្នកណា ហើយចង់ដឹងថាខ្ញុំមួយម្នាក់ស្រីនិងត្រូវជាអីអត់ បើសិនជាចង់ដឹងតាមដានទាំងអស់គ្នា»។
សូមបញ្ចាក់ផងដែរថា នេះគ្រាន់តែជាការបញ្ចាក់ចោទប្រកាន់តែភាគីខាង ភរិយា របស់លោក សុវណ្ណរឹទ្ធី តែប៉ុណ្ណោះ ពិតឬយ៉ាងណានោះ សូមរងចាំការបកស្រាយ ហេតុផលពីភាគីខាង លោក សុវណ្ណរឹទ្ធី ៕