មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីស្ត្រីពោះធំម្នាក់ត្រូវសាច់ញាតិដឹកអូសតាមម៉ូតូ យកទៅធ្វើបុ ណ្យ
បន្ទាប់ពីរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្ត ដឹ កយកទៅទម្លា ក់ចោលតាមផ្លូវ ក្រោយពីស្ត្រីពោះធំ នោះ ឆ្លងទន្លេមិនរួច ស្លា ប់ នៅមន្ទីរពេទ្យបង្អែកខេត្ត បើទោះជាសា ច់ញា តិសុំអង្វរឲ្យដឹ កដល់ផ្ទះយ៉ាងណាក៏ដោយ។
ស្រ្តីឆ្លងទន្លេមិនរួចមានឈ្មោះ កាវែម ពូន អាយុ ៣១ឆ្នាំ ជនជាតិក្រឹង មានប្តីឈ្មោះ យែន យន្ត មុខរបរធ្វើចំការ បានស្លា ប់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបន្សល់ទុកកូនស្រី២នាក់ អាយុ៧ និង៨ឆ្នាំឲ្យកំព្រា។
បើតាមការរៀបរាប់របស់សាច់ញាតិស ព ដែលត្រូវជាបងប្រុសជ នរ ងគ្រោះ មានឈ្មោះ កាវែម វាំង បានឲ្យដឹងថា ប្អូនស្រីរបស់ខ្លួនបានឈឺពោះឆ្លងទន្លេកូនទីបី ហើយបានមកដល់មន្ទីរពេទ្យខេត្តនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១
នៅពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យហាក់ដូចជាមិនសូវមើលថែទាំឲ្យដិតដល់នោះទេ ព្រមទាំងប្រើពាក្យសំដីមិនសមរម្យគ្មានសុជីវធម៌ទៀតផង។
ហើយបានប្រាប់ទៅសាច់ញាតិជ នរ ងគ្រោះថា មិនអាចស ង្គ្រោះបានទេ ទោះវះយកកូនចេញក៏ ស្លា ប់ មិនវះក៏ស្លា ប់។ រហូតមកដល់ម៉ោង៩.៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១
ទើបអ្នកជំ ងឺបានដា ច់ខ្យ ល់ ស្លា ប់ បន្ទា ប់មកទៀតសាច់ញាតិបានដឹកបញ្ចូនតាមរថយន្តសង្គ្រោះមកដល់ចំណុចការ៉ាស់សាំងផ្លូវបំបែ កចូលឃុំកាចូន តៃកុងឡានរកទំលាក់ ស ព ចោលម្តងហើយ
តែសាច់ញាតិអង្វរទើបតៃកុងឡានយល់ព្រមទៅមុខទៀត រហូតមកដល់ចំណុចស្ពាន អូលីង តៃកុងឡានបានរអ៊ូរថា ផ្ទះឆ្ងា យពេក ក៏ទំលាក់ ស ព ចោលនៅក្រោមដើមឈើក្បាលស្ពានតែម្តង។
ក្រោយមកទៀតសាច់ញាតិក៏យកម៉ូតូដឹកបន្តទៀតទើបទៅដល់ផ្ទះ តែដោយសារស ពឡើងរឹង ហើយពោះធំផង ទើបមានការពិបាកដឹ ក ធ្វើឲ្យអូសដា ច់រលា ត់ជើង ស ព គួរឲ្យសង្វេគ។
ពាក់ព័ន្ធករ ណីនេះ តៃកុងឡានសាម៉ុយ បែជាឆ្លើយដោះសារទៅថ្នាក់លើថា អ្នកភូមិគេតំណម មិនឲ្យយក ស ពស្ត្រីពោះឆ្លងទន្លេមិនរួចចូលភូមិទេ រីឯក្រុមគ្រួសារស ពក៏ទាមទារឲ្យដាក់ចុះនៅត្រឹមនោះតែម្ដង។
ជុំវិញករ ណីដឹក ស ព មិនដល់គោលដៅទំលា ក់ចោលគួរ គួរអោយអាណោចអ ធម្មខាងលើនេះ លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា
លោកកំពុងធ្វើការដោះស្រាយ ហើយបានរាយ ការណ៍ទៅកាន់ថ្នាក់ខេត្ត ដើម្បីធ្វើការពិន័យទៅលើតៃកុងឡានសាម៉ុយដែលដឹក ស ព មិនដល់គោលដៅ ហើយនេះពុំមែនជាលើកទី១នោះទេ ដែលតៃកុង
រថយន្តធ្វើដូចនេះ ហើយនឹងចា ត់វិធានការទៅលើក្រុមគ្រូពេទ្យដែលប្រព្រឹត្តខុសក្រមសីលធម៌ វិជ្ជាជីវៈ គ្មា នសីលធម៌ ពិសេសទង្វើទៅលើជន ជាតិដើមភាគតិច និងជនក្រីក្រ។
ករ ណីខាងលើនេះ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី ដែលជាព្រឹទ្ធាចារ្យជនជាតិភាគតិច បានសំដែងការមិនពេញចិត្ត ដោយលោកមានប្រសាសន៍ឲ្យដឹង
តាមទូរស័ព្ទកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះថា ពាក់ព័ន្ធទៅនឹងករ ណីដឹកស ពកាត់ភូមិ ឬដឹកចូលភូមិ គឺជនជាតិដើមលែងមានតំណមដូចពីមុនទៀតហើយ
រីឯទង្វើរបស់ក្រុមគ្រូពេទ្យ និងតៃកុងឡានខាងលើនេះវាជាការរើសអើងទៅលើក្រុមជនជាតិដើមភាគតិចយ៉ាងពិតប្រាកដ៕