មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីឳពុកចុង បាន ចា ប់ រំ.លោ.ភ លើកុមារី ២នាក់ ជាកូនចុងរបស់ខ្លួន ស ម្រេ ចរហូតដល់ ១០ដង
ទើបបែកការណ៍ ដោយសារម្ដាយមីងក្មេងរងគ្រោះ ស ង្ស័ យក៏ជជីកសួរដឹញដោល ទើបដឹងរឿងប្ដឹ ងសមត្ថកិច្ច ចា ប់ ខ្លួនឳពុកចុងនេះតែម្ដង ។
ការឃា ត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង ៤ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយមានកម្លាំងអធិការក្រុងបានលុង សហការជាមួយអធិការស្រុកលំផាត់នៅចំណុចភូមិអុលធំ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។
ជនស ង្ស័ យដែលជា ឪពុកចុងមានឈ្មោះ សាន សុឃីម អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរជាកម្មករ មានទីលំនៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ ចំណែកក្មេងស្រីរងគ្រោះទាំង ២នាក់បងប្អូន ដោយកុមារីជាបងអាយុ ៩ឆ្នាំ និងប្អូនអាយុ ៨ឆ្នាំ ។
បើតាមលោកវរសេនីយ៍ត្រី សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញបានឲ្យដឹងថា ជនស ង្ស័ យ និងស្ត្រីជាប្រពន្ធបានទៅស៊ីឈ្នួលដកដំឡូងឱ្យគេនៅចំណុចឃាត់ខ្លួនខាងលើ
ហើយក៏បានឲ្យម្ដាយមីងនាំកុមារីរងគ្រោះទាំង២នាក់មកផ្ទះមុន ពេលនោះ ម្តាយមីងឃើញកុមារីទាំងពីរនាក់ ដើរមានសភាពលំបាកដើរ ក៏លួ ង លោ ម ជ ជី ក សួរក្មេងស្រីទាំង២
ដោយសារតែដេ ញ ដោ ល ខ្លាំ ង ពេក ទើបក្មេងស្រីទាំង ២នាក់ព្រមប្រាប់ថា ឪពុកបំ ពា នខ្លួន។ ក្រោយពីដឹងរឿងថា ឪពុក ចា ប់ ក្មេងស្រីរងគ្រោះទាំង ២នាក់ បំ ពា ន ហើយនោះ ម្ដាយមីងក៏ទូរស័ព្ទរាយការណ៍
មកលោកនាយប៉ុស្ដិ៍កាចាញភ្លាម ហើយលោកនាយប៉ុស្ដិ៍ក៏ឲ្យ នាំក្មេងរងគ្រោះទាំង២មកប៉ុស្ដិ៍សិន និងនាំក្មេងឲ្យពេទ្យពិនិត្យ ទើបឃើញថា កុមារីទាំងពីរនាក់ ពិតជាត្រូវគេ បំ ពា ន ពិតប្រាកដមែន។
ហើយក៏បានរាយការណ៍មក លោកអធិការក្រុងភ្លាមៗផងដែរ លុះស្អែកឡើងរៀបចំ ក ម្លាំ ង ចុះទៅ ឃា ត់ ខ្លួនជនស ង្ស័ យ នៅចំណុចខាងលើនេះតែម្ដង។
កុមារីរងគ្រោះទាំង ពីរនាក់ ត្រូវបានឪពុកចុង ចា ប់ រហូត ១០ដងមកហើយ គឺនៅលើផ្ទះ និងកន្លែងស៊ីឈ្នួលដកដំឡូង ឆ្លៀតពេលដែលម្ដាយកុមារីទាំងពីរនាក់មិននៅ។
បើតាមប្រភពពីម្ដាយក្មេងស្រីរងគ្រោះថា ជារឿយៗ ពេលឪពុកទៅណាមកណា តែងតែនាំក្មេងស្រីទាំង ពីរនាក់ទៅតាមរហូត។
បច្ចុប្បន្ន ក្រោយឃា ត់ខ្លួន ជនស ង្ស័ យ ជាឪពុកចុង ត្រូវបានឃុំបណ្តោះអាសន្ន នៅអធិការក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕