ក្រោយពីមានការបង្ហោះវីដេអូរបស់អតីតភរិយាលោកឧកញ៉ា ឌួង ឆាយ កាលពីយប់មិញមក ពេលនេះរូបលោកផ្ទាល់បានចេញមកធ្វើការបកស្រាយ តាមរយៈការ Live វីដេអូនៅលើទំព័រហ្វេសបុករបស់លោក
ដោយក្នុងនោះលោកបានលើកឡើងថា លោកឧកញ៉ា ឌួង ឆាយ គឺជាអ្នកដែលបង្រៀនភរិយារបស់លោកដើម្បីឱ្យគាត់ចេះធ្វើការរកស៊ី
ដើម្បីចេះទំនាក់ទំនងជាមួយដៃគូររកស៊ី ហើយជានិច្ចជាកាលលោកឧកញ៉ាក៏ជាមនុស្សម្នាក់គត់ដែលបានទាក់ទងទៅរក Brand ពីខាងក្រៅប្រទេសដើម្បីមកមើកនៅក្នុងកម្ពុជាផងដែរ។
ជាងនេះទៅទៀត លោកឧកញ៉ា ឌួង ឆាយ ក៏បានឱ្យដឹងទៀតថា លោកឧកញ៉ា ពេលនេះកំពុងតែមានបញ្ហាផ្លូវចិត្ត ក្រោយពីបានធ្លាក់ចូលទៅក្នុងអន្ទាក់របស់ភរិយារបស់លោក ដែលបានលួចមានអ្នកទី៣។
ដោយសារតែបញ្ហានេះ ជានិច្ចជាកាល លោកឧកញ៉ា តែងតែត្រូវបានភរិយារបស់លោកបង្ខំលោកឱ្យធ្វើការគ្រៀវ ដោយយកលេសថាដើម្បីកុំឱ្យមានស្រីខាងក្រៅ
តែត្រូវបានលោកឧកញ៉ាបដិសេធដាច់អហង្ការ រហូតត្រូវបានភរិយារបស់លោកគំរាមធ្វើការលែងលះដោយសារតែបញ្ហានេះ។
ហើយដោយសារតែរឿងនេះផងដែរ ដែលបានធ្វើឱ្យមានអំពើហឹង្សាកើតឡើងដូចនៅក្នុងវីដេអូ ព្រោះតែលោកត្រូវបានភរិយាបង្ខិតបង្ខំលោកឱ្យគ្រៀវ ហើយតាមរករឿងលោករាល់ថ្ងៃ។
ហើយនៅថ្ងៃមួយនៅពេលដែលលោកបានដើរឡើងទៅលើផ្ទះ លោកបានលឺសំឡេងកូនស្រីរបស់លោកយំ ទើបធ្វើឱ្យលោកហាក់ដូចជាមានកំរោលចូលទើបស្ទុះទៅវា យភរិយារបស់លោក។
ហើយដោយសារតែការបង្ខិតបង្ខំឱ្យលោកគ្រៀវជារៀងរាល់ថ្ងៃបែបនេះហើយ ទើបបានជាលោក និងភរិយារបស់លោកឈានដល់ការបែកបាក់គ្នា លែងលះគ្នា។
ក្នុងនោះលោកក៏បានលើកឡើងផងដែរថា គ្មានបុរសណាដាច់ចិត្តលើកដៃវា យប្រពន្ធរបស់លោកទេ ប៉ុន្តែក៏មិនមានប្រពន្ធឯណាដែលទាមទារឱ្យប្តីខ្លួនឯងទៅគ្រៀវផងដែរ។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះផងដែរ លោកឧកញ៉ា ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា លោកមានភស្តុតាងទាំងអស់ដែលបានបញ្ជាក់អំពីការបង្ខំរបស់ភរិយាឱ្យធ្វើការគ្រៀវ
ដោយមានទាំងសារដែលភរិយាលោកបានផ្ញើមកលោកអំពីការ Search នៅលើ Google បញ្ជាក់ថាការគ្រៀវគឺមិនមានការប៉ះពាល់ថែមទៀតផង។
ក្រោយពីមានករណីហឹង្សារនេះកើតឡើង លោកឧកញ៉ា ឌួង ឆាយ បានដឹងអំពីកំហុស ទើបគាត់បានចុះចេញពីផ្ទះដោយប្រគល់ទ្រព្យសម្បត្តិទាំងអស់ឱ្យប្រពន្ធ
ប៉ុន្តែក្រោយមកភរិយារបស់លោកក៏បានហៅឱ្យលោកត្រលប់មកវិញ ប៉ុន្តែលោកក៏បានដឹងដែរថា ភរិយារបស់លោកនឹងយកវីដេអូដែលគាត់ជ្រុលជ្រួលនេះមកគំ រា មគាត់មួយជី វិ ត
ប៉ុន្តែដោយការស្រលាញ់ លោកក៏ព្រម ហើយពេលនេះគឺដូចអ្វីដែលលោកបានគិតទុកមែន ហើយលោកក៏មិនបានគិតថាភរិយាដែលរស់នៅជាមួយគ្នា១៤ឆ្នាំមកបំផ្លាញគាត់បែបនេះទេ។
លោកក៏បានលើកឡើងផងដែរថា បើសិនជារយៈពេល១៤ឆ្នាំនេះ បើសិនជាគាត់ហឹង្សារបែបនេះគឺភរិយារបស់គាត់មិនអាចរស់នៅជាមួយគាត់បានទេ តែរឿងនេះគឺកើតឡើងក្រោយពេលមានការផ្ទុះឡើងពីរឿងគ្រៀវតែប៉ុណ្ណោះ។
រឿងរ៉ាវទាំងនេះគឺចាប់ផ្តើមឡើងនៅពេលដែលភរិយារបស់លោកបានយកលុយដែលខ្ចីពីគ្រួសាររបស់លោក ប្រមាណ១លានដុល្លា យកមកទិញផលិតផលពីកូរ៉េយកមកបើកលក់
ហើយនៅពេលដែលភរិយាលោកចាប់ផ្តើមរកលុយបានខ្លួនឯង និងមានមោទនភាពលើខ្លួនឯងហើយ ទើបបានជាលេចឡើងអំពីរឿងបង្ខំឱ្យលោកគ្រៀវ។
លោកឧកញ៉ា ឌួង ឆាយ ក៏បានបញ្ជាក់ផងដែរថា រឿងរ៉ាវទាំងអស់នេះបានកើតឡើង គឺដោយសារតែមានអ្នកទី៣ ដូចក្នុងវីដេអូដែលភរិយាលោកបានបង្ហាញ គឺពេលដែលលោកយកផ្កាមកឱ្យភរិយា
គឺទូរស័ព្ទរបស់ភរិយាលោកគឺបានរោស៍រហូតដែលនេះគឺបង្ហាញថាមានអ្នកទី៣ដែលព្យាយាមតេទាក់ទងមកកាន់ប្រពន្ធរស់លោកផងដែរ។
លោកក៏បានបញ្ជាក់ទៀតផងដែរថា រាល់ការរកស៊ីទាំងអស់គឺគាត់ជឿជាក់ទៅលើភរិយារបស់លោក ដោយលោកបានប្រគល់អ្វីៗទៅលើភរិយារបស់លោកទាំងអស់
ដោយសារតែលោកចង់បង្ហាញពីភាពស្មោះត្រង់ និងទុកចិត្តភរិយា ទើបលោកប្រគល់អ្វីៗយកទៅឱ្យភរិយារបស់លោកទាំងអស់បែបនេះ។
ចំពោះវីដេអូហឹ ង្សាចុងក្រោយមួយទៀត គឺលោក និងភរិយាបានសម្រេចចិត្តគ្នាលែងលះគ្នាម្តងទៀត ដោយសារតែភរិយាលោកចោទថាលោកមិនមានសមត្ថភាពក្នុងការរកចំណូលគ្រួសារ
ដោយសារតែបញ្ហាកូវីដ ហើយធ្វើឱ្យការចំណាយក្នុងផ្ទះត្រូវទទួលរ៉ាប់រងដោយប្រពន្ធគាត់ ដូចនេះហើយទើបភរិយារបស់លោកទាមទារលែងលះ ហើយលោកឧកញ៉ា ក៏បានយល់ព្រម។
ដោយសារតែមិនមានរឿងអ្វីធំដុំ ពេលល្ងាចក្រោយពេលផ្តិតមេដៃ លោកឧកញ៉ា ក៏បានទិញផ្កាមកឱ្យភរិយារបស់គាត់ តែដោយសារតែភរិយាគាត់ជាប់ផឹ កស៊ីជាមួយមិត្តភក្តិ
ទើបគាត់នៅចាំនៅការ៉ាស់សាំងរបស់គាត់ ដោយយូរពេកលោកក៏បានមកផ្ទះអ្នកជិតខាងផឹ កស្រាដើម្បីរងចាំ ហើយក៏បានផ្ញើថ្ងៃខួបកំណើត ១ម៉ឺនដុល្លាដល់ភរិយាគាត់។
នៅម៉ោង១១ ប្រពន្ធគាត់ក៏មកដល់ផ្ទះ និងបានបើកទ្វាឱ្យគាត់យកផ្កាមកឱ្យ លោកឧកញ៉ា ក៏បានសុំទោស និងលួងលោមត្រូវគ្នាវិញជាមួយភរិយា។
ហើយភរិយាលោកក៏បាននាំលោកចូលមកក្នុងបន្ទប់ ប៉ុន្តែនៅពេលដែលរៀបនឹងរួមដំណេកជាមួយគ្នា ស្រាប់តែភរិយារបស់លោកបានជេរប្រ មា ថគ្រួសារលោកមួយទំហឹង។
ដោយលោកមានសំឡេងជេរទាំងនោះជាភស្តុតាងទាំងអស់ ហើយក្រោយមកភរិយាលោកក៏បានដើរចូលទៅបន្ទប់កូន ហើយលោកឧកញ៉ា ក៏លូ កដៃទៅចា ប់ដៃភរិយាគាត់
ហើយភរិយាលោកបានទាញដៃគាត់ដួ លទៅលើគាត់បាត់ទៅហើយ ហើយបានធា ក់ខ្ញុំធ្លាក់ពីលើគ្រែបាត់ទៅហើយ និងដោយសារតែលោកឧកញ៉ាស្រ វឹ ងផង ទើបបានជាមានករណីហឹ ង្សាបែបនេះកើតឡើង។