យោងតាមការបង្ហោះរបស់ទំព័រហ្វេសបុករបស់លោក ផែង វណ្ណៈ នៅមុននេះបន្តិចបានឱ្យដឹងថា ក្រោយពីមានការទំ លា យវីដេអូពាក់ព័ន្ធនឹងក រ ណីប្រើប្រាស់អំពើ ហឹ.ង្សា ក្នុងគ្រួសារកាលពីយប់មិញនេះ
លោក ផែង វណ្ណៈ បានលើកឡើងថា សម្តេចតេជោ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក បានចូលមកធ្វើការ Comment នៅលើវីដេអូនោះថា៖ «ហេតុអី ដួង ឆាយ ឃោ.រ.ឃៅ ដល់ កំ រិ ត នេះ?»
ខ្លឹមសារទាំងស្រុងរបស់លោក ផែង វណ្ណៈដែលបានបង្ហោះមានអត្ថន័យទាំងស្រុងថា៖ «សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០២១ នេះ
បានប្រេីប្រាស់ គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្ដេចតេជោ ចូលមក ខមមិន នៅលេី ហ្វេសប៊ុក អតីតប្រពន្ធរបស់ ឧកញ៉ា ដួង ឆាយ គឺ លោកស្រី ដេត ម៉ាលីណា ដោយមានខ្លឹមសារថា
ហេតុអីដួង ឆាយ ឃោ.រ.ឃៅ ដល់ កំរឹតនេះ ? សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ បន្ទាប់ពី អតីតភរិយារបស់លោកឧកញ៉ា ដួង ឆាយ ប ង្ហោះវីដេអូ ប្រមាណជាង ១ម៉ោង
បង្ហា ញអំពីសក ម្មភា ពរបស់ឧកញ៉ា ដួង ឆាយ ប្រេី ហឹ.ង្សា លេីភរិយាយ៉ាង ធ្ង ន់ ធ្ងរ ។ ទង្វើរបស់ ឧកញ៉ា ដួង ឆាយ ធ្វើអោយមហាជនដែលធ្លា ប់តែគាំទ្រលោក បានផ្ទុះការរិះគ ន់យ៉ាងខ្លាំង ។
ពាក់ព័ន្ធនឹងវីដេអូនេះដែរលោកឧកញ៉ា ដួង ឆាយ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា នៅវេលាម៉ោង ៨ យប់នេះ លោកនឹងធ្វេីការបកស្រាយចំពោះការ ចោ ទ ប្រកា ន់នានារបស់អតីតភរិយារបស់លោក ។»
ក្រោយពីមានការបង្ហោះនូវវីដេអូសក ម្មភា ពស្តែ ងៗបែបនេះ ស្រាប់តែភរិយារបស់លោក សុវណ្ណ រិទ្ធី ដែលកំពុងតែមានប ញ្ហានៅក្នុងគ្រួសារជាមួយនឹងលោក សុវណ្ណ រិទ្ធី ដែរនោះបានបង្ហោះសារថា៖
«“បែ កគ្នា” ជាពាក្យពីរម៉ាត់ ហើយគ្មានអ្នកណាចង់និយាយពាក្យនេះទៅកាន់មនុស្សដែលខ្លួនស្រលាញ់នោះទេ តែពេលដែលឈឺចា ប់ខ្លាំង ពាក្យនេះពិតជាងាយស្រួលក្នុងការនិយាយ មនុស្សខ្លះមិនយល់ពីការឈឺចា ប់នេះទេ
ព្រោះគេយល់ពីតែខ្លួនឯង ហើយគេក៏មិនបានយល់ពីតម្លៃនៃសេចក្តីស្រឡាញ់…កុំរស់នៅជាមួយមនុស្សបែបនេះ ហើយកុំរង់ចាំភាពសំខាន់ដែលគេផ្តល់ឲ កុំរស់នៅជាមួយមនុស្សដែលមិនចង់កា ន់ដៃអ្នក
កុំរស់នៅជាមួយមនុស្សដែលតែងតែធ្វើឱ្យអ្នកខកចិត្ត កុំរស់នៅជាមួយមនុស្សដែលតែងតែធ្វើបាបចិត្តអ្នក ហើយគេធ្វើដូចជាគ្មានរឿងអីកើតឡើង គេមិនយកចិត្តទុកដាក់នឹងមិនខ្វល់ពីអ្នកទាល់តែសោះ..
សូមទទួលយកការពិតគ្រប់យ៉ាងដែលបានកើតឡើង សូមទទួលយកការឈឺចា ប់ក្នុងរយៈពេលខ្លី វាល្អជាងកាលដែលបន្តរដំណើរទៅមុខជាមួយមនុស្សដែលមិនផ្តល់តម្លៃដល់អ្នក»