ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយខណៈដែលភរិយារបស់លោក សុវណ្ណ រិទ្ធី ដែលជាចាងហ្វាងកាសែតក្នុងស្រុកមួយ បានពោលពាក្យសង្កត់ធ្ងន់ៗមួយចំនួនទៅកាន់ស្វាមីរបស់ខ្លួន
ខណៈដែលលោកស្រី មាស សុជាតា បានលើកឡើងថាស្វាមីរបស់ខ្លួនគឺលោក សុវណ្ណ រិទ្ធ ហាក់នៅមិនទាន់មកជួបខ្លួននៅឡើយទេតាំងតែពីលោកបានលាចាកសិក្ខាបទមក។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគេក៏សង្កេតឃើញភរិយា លោក សុវណ្ណ រិទ្ធី តែងតែបង្ហោះសារជារឿយៗដែលធ្វើឲ្យមហាជនមានការងឿងឆ្ងល់ចំពោះបញ្ហាមួយនេះជាខ្លាំង
ខណៈដែលមុនពេលលោកមានបញ្ហាគេតែងតែឃើញប្ដីប្រពន្ធមួយគូនេះតែងតែឧស្សាហ៍បង្ហាញភាពផ្អែមល្ហែមនឹងគ្នាមិនដែលដាច់។
ជាក់ស្តែងនៅមុននេះបន្តិចនៅលើគណនីឈ្មោះ Meas Socheata ដែលជាជាភរិយារបស់លោក សុវណ្ណ រិទ្ធី បានបង្ហោះសារមួយដែលមានន័យយ៉ាងដូច្នេះថា៖
“អ្នកឯងមកដោះស្រាយមួយខ្ញុំស្រួលបួលឬក៏ចង់មិច ខ្ញុំលែងទ្រាំជាមួយមនុស្សដូចលោកហើយSovann Rithy”៕
នៅមុននេះបន្តិចស្រាប់តែភរិយារបស់លោក សុវណ្ណ រិទ្ធី បានបង្ហោះសារថ្មីមួយទៀតដែលមានខ្លឹមសារថា៖ «អូនទុកពេលអោយបងស្អែកសំរាប់កាដោះស្រាយ
យល់ថាធ្លាប់ជាប្ដីប្រពន្ធ អូនមិនត្រូវការហេតុផលអ្វីឡើយ បញ្ចាក់មិនចង់ឈ្នះចាញ់ …………. បើគិតមើលខ្លួនឯងទៅ
អូនមិនចង់ឈ្លោះគ្នាតាមfb តែបើបងមិនយល់ទៀត អូនខ្លាចទប់អារម្មណ៍មិនជាប់…..Sovann Rithy»
ក្រោយពីការប្រកាសឱ្យលោក សុវណ្ណ រិទ្ធី ត្រលប់ចូលផ្ទះវិញនៅថ្ងៃស្អែកដើម្បីដោះស្រាយជាមួយគ្នា ស្រាប់តែលោក សុវណ្ណ រិទ្ធី ក៏បានចូលមកធ្វើការ Cmt តបវិញភ្លាមៗផងដែរថា៖
«ប្តីមិនទាន់ហ៊ានទៅជួបអូននឹងកូនយើងទេពេលនេះសូមអូនយោគយល់បងផងចុះ 🙏🏻 ព្រោះប្តីដើរយកព័ត៌មានខាងក្រៅច្រើន ប្តីបារម្មណ៍អូននឹងកូនតូចៗយើងខ្លាំងណាស់😰🙏🏻
សូមអូនទុកពេលអោយបងផងបានទេ ចាំចប់កូវិតពេលនេះសិនទៅបានទេ😰🙏🏻 ពីរមុនបងអត់ការងារធ្វើក្រែងអូនដឹងច្បាស់ដែរតើអូន ទើបបងមិនចង់ផ្តល់ការលំបាកច្រើនអោយក្រុមគ្រួសារអូន
បងប្រឹងណាស់ ប្រឹងដើរថតវីដេអូអោយគេបានលុយតិចតួច ទុកគ្រាន់ទិញបាយហូបខ្លួនឯងផង នឹងសល់បន្តិចបន្តួចបងផ្ញើអោយអូនទិញទឹកដោះគោ
នឹងពេលកូនយើងទាំងពីរឈឺម្តងម្កាលដែរតើអូន 😰🙏🏻 ទោះបីលុយបងមិនបានផ្ញើអោយច្រើនក៏បងបានផ្ញើអស់ៗពីខ្លួនរបស់បងដែរ សូមអូនយោគយល់បងផងបានទេ 😰🙏🏻 ដោះស្រាយបងទៅគឺទៅហើយណា៎អូន😰🙏🏻»