កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ម៉ោង១៩:០០នាទី សមត្ថកិច្ចឃា ត់ខ្លួនជនស ង្ស័ យម្នាក់ ករណីហិ ង្សាដោយចេតនា ក្រោយវា យបណ្តាលឲ្យរបួ ស នៅចំណុចមុខផ្ទះជួល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ ស៊ីវន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយប៉ុស្តិ៍ព្រែកថ្មី ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ជនស ង្ស័ យដែលត្រូវបានឃា ត់ខ្លួនមានឈ្មោះឡេង ប៊ុនលី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុ ជនស ង្ស័ យ និងមិត្តភក្តិនាំគ្នាផឹ កស៊ី និង ចា ក់ ធុ ង បា ស់ នៅចំណុចកើតហេតុ ដោយរំខា នដល់អ្នកជិតខាង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម នាយប៉ុស្តិ៍ព្រែកថ្មី
បានដឹកនាំកម្លាំងចុះទៅអប់រំណែនាំ ក៏ទា ស់ពាក្យស ម្តីគ្នា ស្រាប់តែជនស ង្ស័ យស្ទុះ មកវា យជនរងគ្រោះមួយដៃ ចំសៀ តថ្កាខាងឆ្វេងបណ្តាលឲ្យដួ លលើផ្លូវបេតុង របួសកែងដៃឆ្វេង និងធាក់ចំពោះ។
បច្ចុប្បន្នជន ស ង្ស័ យ កំពុងឃា ត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ដើម្បីចា ត់ការបន្តតាមនីតិវិធីច្បាប់ ៕