ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី
រហូតដល់ចំនួន ៧៥នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន២២នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា នៅក្នុងចំណោមមនុស្ស៧៥នាក់ដែលបានឆ្លងនោះគឺមាននៅភ្នំពេញ ៥០នាក់ ខេត្តកណ្តាល ២២នាក់ ព្រៃវែង២នាក់ និងតាកែវម្នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងសរុប= ១៥០៥ នាក់ អ្នកជាសះស្បើយ= ៨៤០ នាក់ (+២២) អ្នកកំពុងព្យាបាល= ៦៦២ នាក់ អ្នក ស្លា ប់ = ០១ នាក់ ។