មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសចំ ណា ស់ម្នាក់យកអង្រឹងមកចង និងប ង្គោ លឈើពុកនៅជាប់និងខ្ទមទុកចោល
បណ្តាលអោយដា ច់ធ្លា ក់ ហើយឈើក៏បានរលំមកសង្កាត់បណ្តាលឱ្យ បា ត់ ប ង់ ជិ វិ ត ភ្លាមៗនៅស្រុកសេសាន ដែលហេតុការណ៍នោះ
បានកើតឡើងកាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅខ្ទមមាត់ទន្លេ ចំណុចភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ជនរងគ្រោះឈ្មោះម៉ង ថាវ អាយុ៦០ឆ្នាំ មានទីលំនៅភូមិម៉ារ៉ាច ឃុំប៉ាអរ ស្រុកអូរជុំ ខេត្តរតន:គីរី បានមកលេងបងប្អូននៅភូមិឃុំកើតហេតុខាងលើ។
គាត់បានយកអង្រឹងក្រណាត់នីឡុងពណ៌ខៀវ មកចងដេកលេងនៅខ្ទមមាត់ទន្លេដោយគាត់ចងមិនបានពិនិត្យ ឬសួនាំពីម្ចាស់ផ្ទះជាមុន ហើយក៍មិនបានដឹងថាបង្គោលឈើពុកឡើយ
ទើបធ្វើឲ្យ បា ក់ ស ង្ក ត់ពីលើ បា ត់ ប ង់ ជិ វិ ត តែម្តង។ ក្រោយការពិនិត្យរួចមក សមត្ថកិច្ចក៏បានប្រគល់បុរសខាងលើ ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុ ណ្យ ផងដែរ៕