កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីគ្រួសារមួយមានកូន៩នាក់ក្នុងបន្ទុក ដោយរាប់ទាំងម្នាក់ដែលនៅក្នុងផ្ទៃចំនួន៥ខែ
ត្រូវបានម្ចាស់បំណុលធ្វើការរឹបអូសយករម៉កនិងម៉ូតូបាត់ ដោយសារតែគាត់មិនមានថវិកាដើម្បីសងបំណុលរបស់គេ រហូតត្រូវបានម្ចាស់បំណុលសម្រេចយកវិធានការរឹបអូសតែម្តង។
ពាក់ព័ន្ធនឹងករណីនេះផងដែរ យោងតាមការបង្ហោះរបស់គណនីដែលមានឈ្មោះថា Ith Sokha បានឱ្យដឹងថា៖ «គ្រួសារដែលម្ចាស់បំណុលរឹបអូសយករម៉កនិងម៉ូតូ
ត្រូវបានសប្បុរសជនដែលមានឈ្មោះ សំ រឿន រស់នៅសហរដ្ឋអាមេរិកជួយបង់រំលស់អោយគ្រួសារកំសត់មួយនេះបានយកម៉ូតូ និងរម៉កមកប្រកបមុខរបរវិញ »
ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ មហាជនក៏បានសម្តែងចិត្តអាណិតអាសូរយ៉ាងខ្លាំងដល់គ្រួសារខាងលើ ដោយសារតែពួកគេកំពុងតែជួបនឹងបញ្ហាវបត្តិ
ដោយសារតែកូវីដ១៩ រកលុយផ្គត់ផ្គង់គ្រួសារមិនបាន ហើយថែមទាំងមានបន្ទុកធ្ងន់ពីសំណាក់កូន៨នាក៉ និងម្នាក់ទៀតនៅក្នុងពោះត្រៀមនឹងសម្រាលទៅទៀតផងដែរ។