មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណី តារាសម្ដែង ម៉ៃយ៉ា ប្រតិកម្មភ្លាមៗដែលអ្នកនាង ដេត ម៉ាលីណា យកលេខទូរស័ព្ទខ្លួនផុសជាសាធារណៈធ្វើឱ្យប៉ះពាល់កិត្តិយសអ្នកនាងខ្លាំង
ខណៈដែលកាលពីយប់មិញនេះអ្នកនាង ដេត ម៉ាលីណា បានចេញមកបន្តបកអាក្រាតក៏ដូចជាឆ្លើយតបចំពោះការ Live របស់លោក ដួង ឆាយ
ក្រោយពីបានផុសបង្ហាញលេខទូរស័ព្ទនារីៗដែលអះអាងថាអតីតស្វាមីអ្នកនាងធ្លាប់ទាក់ទង ដោយក្នុងលេខទូរស័ព្ទក៏នោះមានលេខរបស់កញ្ញា ម៉ៃយ៉ា តារាសម្ដែងកូនកាត់ដ៏ល្បីមួយរូបផងដែរ។
កញ្ញា ម៉ៃយ៉ា បានចេញមកអះអាង និង បកស្រាយភ្លាមៗ ក្រោយពីមានអ្នកខលផង និង ទាក់ទងមកកាន់កញ្ញាតាមប្រព័ន្ធតេឡេក្រាមផង ពាក់ព័ន្ធនឹងបញ្ហាចំរូងចំរាស់
រវាងអ្នកនាងដេត ម៉ារីណា និងអតីតស្វាមីលោក ដួង ឆាយ ក្នុងរឿងចោទប្រកាន់ថាអតីតឧកញ៉ារូបនេះមានស្រីញីច្រើនហើយក្នុងនោះអាចមានកញ្ញាម្នាក់ផងដែរនោះ។
កញ្ញា ម៉ៃយ៉ា ដែលជាអ្នកសិល្បៈវ័យក្មេងនឹងល្បីល្បាញម្នាក់ បានចេញមកប្រកែកយ៉ាងដាច់អហង្ការតាមរយៈការ Live លើហ្វេសប៊ុកថា
រវាងកញ្ញា និង លោក ដួង ឆាយ មិនធ្លាប់មានទំនាក់ទំនងស៊ីជម្រៅណាមួយនោះទេ ដូច្នេះការដែលអ្នកនាង ដេត ម៉ាលីណា យកលេខកញ្ញា ទៅបង្ហោះផ្ដេសផ្ដាស បែបនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់កញ្ញាជាខ្លាំង។
កញ្ញា ម៉ៃយ៉ា បានបញ្ជាក់ដោយហួសចិត្តថាកញ្ញាមានស្វាមី (មនុស្សស្រី) រួចហើយ កញ្ញា មិនដែលមានទំនាក់ទំនងស៊ីជម្រៅជាមួយលោក ដួង ឆាយ ឬ មនុស្សប្រុសណាម្នាក់នោះទេ
ទង្វើរបស់អ្នកនាង ដេត ម៉ាលីណាបែបនេះបានធ្វើឱ្យមតិសាធារណជនក៏ដូចជាអ្នកបានស្គាល់កញ្ញាមួយចំនួនមានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរមកលើរូបកញ្ញា
ដែលជាមនុស្សខិតខំប្រឹងប្រែងធ្វើការនិងរកស៊ីដោយកម្លាំងញើសឈាមខ្លួនឯងសុទ្ធសាធជាមួយនឹងស្វាមីអ្នកនាងដែលជាមនុស្សស្រីដូចគ្នានោះ។
ការចេញមកទាមទាររបស់កញ្ញាបែបនេះដើម្បីចង់បានភាពស្អាតស្អំនិងសេចក្ដីថ្លៃថ្នូររបស់ខ្លួនត្រលប់មកវិញ ព្រោះនោះជាបញ្ហាផ្ទាល់ខ្លួនរវាងអ្នកនាង ដេត ម៉ាលីណា និងលោកដួង ឆាយ
សូមកុំយកកញ្ញាដែលជាមនុស្សមិនបានដឹងអីទៅពាក់ព័ន្ធជាមួយឱ្យសោះម្យ៉ាងវិញស្វាមីកញ្ញាក៏បានផ្ញើសារជាអក្សរផងនិងសំឡេងផងដើម្បីសុំឱ្យអ្នកនាងដេត ម៉ាលីណាធ្វើការលុបផុសដែលមានលេខទូរស័ព្ទរបស់កញ្ញាម៉ៃយ៉ា
ប៉ុន្តែអ្នកនាង ដេត ម៉ាលីណាអានហើយបែរជាឆ្លើយតបទៅវិញ។ កញ្ញា ម៉ៃយ៉ា ក៏បាននិយាយដែរថាកញ្ញា មានសិទ្ធិពេញទំហឹង ក្នុងការប្ដឹងចំពោះ ទង្វើរបស់អ្នកនាង ដេត ម៉ាលីណា ដែលយកលេខកញ្ញាទៅផុសបង្ហាញដោយមិនមានការអនុញ្ញាតពីសាមីខ្លួនបែបនេះ។
សូមបញ្ជាក់ថាអ្នកនាង ដេត ម៉ាលីណា និង អតីតស្វាមី លោក ដួង ឆាយ ក្រោយពីបានលែងលះគ្នារួចរាល់ហើយនោះ ពេលនេះបានចេញមកបកអាក្រាត
និងហែកហួរគ្នាដោយចោទប្រកាន់គ្នាទៅវិញទៅមកយកត្រូវរៀងខ្លួនដោយភាគច្រើនរឿងចម្រូងចម្រាស់រវាងអ្នកទាំងពីរគឹបញ្ហាការចែកទ្រព្យសម្បត្តិគ្នាមិនត្រូវក្រោយលែងលះ៕