នៅមុននេះបន្តិច យោងតាមការបង្ហោះនៅលើទំព័រហ្វេសបុករបស់លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានឱ្យដឹងពីករណីសន្តិសុខផ្សារលើ ក្នុងខេត្តព្រះសីហនុ
ដែលបានរុញកញ្ច្រែងពងទា ធ្លា ក់ បែ ក ខ្ទេ ច ខ្ទី អស់ ដោយសារតែខឹ ងអ្នកល ក់ពងទា គ្មានលុយ ៣ម៉ឺនរៀល បង់ឲ្យខ្លួនការពារ ។
យោងតាមលោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានសរសេរលើហ្វេសប៊ុកថា៖ «លឺថានេះជាស្នាដៃរបស់សន្តិសុខនៅផ្សាចិន (ដូរមកផ្សារលើវិញ) ខេត្តព្រះសីហនុ។
ដោយសារតែអ្នកលក់ ពងទាគ្មានប្រាក់បីម៉ឺនរៀល ឲ្យថ្លៃខ្លួនការពារ ទើបសន្តិសុខខឹងហើយរុញកន្ត្រកពងទា ឲ្យក ម្ព ប់ បែ ក ព ង ទាអស់ !
អាណិតអ្នកលក់មានប្រាក់តិចតួច ខំទៅទិញពងទាមកលក់យកចំណេញ ដល់បែ កខ្ទេ ច អញ្ចឹងធ្វើម៉េចទៅ?»
យ៉ាងណាក៏ដោយមកដល់ពេលនេះ យើងមិនទាន់ឃើញមានប្រតិកម្មណាមួយឆ្លើយតប និងបកស្រាយអំពីបញ្ហាដែលបានកើតឡើងនេះនៅឡើយនោះទេ៕