ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី
ចំនួន ៥៨នាក់បន្ថែមទៀត ក្នុងនោះមាន៥៧ករណីគឺជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៥នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា នៅក្នុងចំណោមមនុស្ស៥៨នាក់ដែលបានឆ្លងនោះគឺមាននៅភ្នំពេញ ៣៧នាក់ ខេត្តកណ្តាល ១៧នាក់ និងព្រះសីហនុ ២នាក់ និងសៀមរាបម្នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងសរុប= ១៦៩០ នាក់ អ្នកជាសះស្បើយ= ៩៥០ នាក់ (+១៥) អ្នកកំពុងព្យាបាល= ៧៣៥ នាក់ អ្នក ស្លា ប់ = ០៣ នាក់ ។