នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ លោក ណុប បាយ៉ារិទ្ធិ ដែលជាតារាចម្រៀងជួរមុខ ម្នាក់របស់ផលិតកម្មហង្សមាស និងកំពុងតែ
សម្រាក់ព្យាបាលកូវីដ១៩នៅសណ្ឋាគារ The Great Dukes Phnom Penh បានធ្វើការបង្ហោះនៅសារមួយក្នុងបណ្តាញសង្គមសង្គមហ្វេសប៊ុក ដោយបានសរសេរថា៖
«សភា មយូរ៉ា ចុះបើបងអោយប្អូនមកឈរទល់មុខជជែកជាមួយបងផ្ទាល់ក្នុងពេលឥលូវនេះប្អូនហ៊ានទេ ? បើប្អូនគិតថាបងមិនបានឈឺ សុីឈ្នួលធ្វើឈឺ អុីចឹងមានន័យថាក្នុងការគិតរបស់អូន
គឺបងជាមិនបានឈឺជម្ងឺកូវីដ១៩ទេ មិនមានរឿងអីត្រូវខ្លាចឆ្លងទេមិនចឹង? ប្អូនហ៊ានធ្វើការពិសោធន៍ទេ ? ដោយក្តីរីករាយ ប្អូនអាចមកជួបបងផ្ទាល់នៅ The Great Dukes Phnom Penh Hotel
ជជែករឿងល្អៗ ធម្មតាៗទល់មុខគ្នា ហើយបើប្អូនឆ្លងជម្ងឺនេះពីបង ដាច់ខាតកុំខឹងបងអោយសោះ ព្រោះប្អូនមិនជឿ តែបើប្អូនក្លាហានហ៊ានដៀលថាបងធ្វើពុត
មានន័យថាប្អូនត្រូវក្លាហានពិសោធន៍ការពិតដូចគ្នា ! បើប្អូនមិនហ៊ានគឺមានន័យថាប្អូនមានទម្លាប់អគិតី គិតជាអកុសសប៉ុណ្ណោះ បងខ្លាចប្អូនបាប និយាយតាមត្រង់» ៕