ក្រោយពីមានរឿងរ៉ាវ ដ៏សែនក្តៅគគុកកន្លងមក រវាងលោក ឌួង ឆាយ និងភរិយា បានធ្វើឲ្យមហាជនមួយចំនួន មានការសោកស្តាយជាមួយនឹង ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ខំសាងអស់រយៈពេល១៣ឆ្នាំកន្លងមក ដែលបញ្ចប់ក្នុងពេលមួយពព្រិចភ្នែកបែបនេះ។
ក្នុងនោះដែរ មានការបកស្រាយ រឿងរ៉ាវយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងឡាយវីដេអូរបស់អ្នកនាង ដេត ម៉ាលីណា ដែលអ្នកនាង បានជួប
ក្នុងរយៈពេលច្រើនឆ្នាំ ហើយរឿងទាំងអស់នេះ ក៏អ្នកនាង បានកប់ទុកមកជាយូរណាស់មកហើយ ទើបតែរយៈពេលខ្លីនេះទេ អ្នកនាង ព្រមទម្លាយការពិតទាំងអស់។
ប៉ុន្តែ ដោយសារតែ មានរឿងស្មុគស្មាញជាច្រើនពេក បានធ្វើឲ្យ លោក ឌួង ឆាយ សម្រេចចិត្ត ទៅបួស ដើម្បីលាងកម្មគ្រប់យ៉ាង មុននេះបន្តិច ដោយក្នុងនោះ រូបលោក បានសរសេរ នៅក្នុងផេកផ្លូវការ របស់លោកថា៖
«ខ្ញុំបាទបានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសកម្មអោយខ្ញុំបាទផង»
យ៉ាងណាមិញ ទង្វើរបស់លោក ឌួង ឆាយ កន្លងមក ដែលធ្វើដាក់ភរិយារបស់លោក ប្រហែលជាលោក ចង់បញ្ចប់គ្រប់យ៉ាង ត្រឹមពេលលោកទៅបួសហើយ ហើយចង់ប្រើជីវិតស្ងប់ស្ងាត់មួយរយៈសិន នៅក្នុងផ្លូវព្រះធម៌។
យ៉ាងណាក៏ដោយក្រោយពេលបួសបានរយៈពេលមួយថ្ងៃ ពេលនេះព្រះអង្គ ឌួង ឆាយ ក៏បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមជាថ្មីម្តងទៀតថា៖
«ខ្ញុំព្រះករុណាអាត្មាភាព ឌួង ឆាយ បានយល់ច្បាស់អំពីបញ្ហាដែលបានកើតមានកន្លងមក កើតឡើងដោយកិលេស កើតឡើងដោយកំហឹង ដោយហេតុសត្វលោកល្ងង់ខ្លៅ វង្វេងក្នុងវាលវដ្តសង្សា
ពេលនេះអាត្មាភាពមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា មានតែផ្លូវនៃលោកធម៍ទេទើបអាចបំបាត់អស់សៅហ្មងទាំងពួង។ កាលវេលាដ៏មហាប្រសើរនេះអាត្មាភាពសូមបិណ្ឌបាតនូវមន្ទិលសៅហ្មងក្នុងចិត្តញោមគ្រប់ៗគ្នា
ក្នុងរឿងបញ្ហាជីវិតរបស់អាត្មាភាព និងកំហុសរបស់អាត្មាភាពនាពេលកន្លងមក សូមអោយកិលេសទាំងពួងរំងាប់ដោយធម៍ រលត់ដោយការអហោសិកម្មចាប់ពីពេលនេះតទៅ។
ខ្ញុំព្រះករុណាអាត្មាភាពសូមថ្វាយប្រគេននូវមហាកុសលដ៏ជ្រះថ្លានេះ ថ្វាយ ប្រគេនព្រះករុណាគ្រប់ព្រះអង្គ និងញោមញាតិគ្រប់រូប សូមជៀសផុតពីការរាតត្បាតនៃមេរោគកូវី ១៩ ជួបតែសុខ ជួបតែចំរើនដរាបតទៅ»